ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដែលនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានលើកយក ចំនួន១០ ចំណុច សំខាន់អោយអ្នកវិភាគ ស្ទើរភ្លើងស្តាប់ដូចខាងក្រោម :
១- អញមិនឲ្យឯងរំលោភសិទ្ធិមនុស្សទេ = បើអញរំលោភគឺបាន?
២- ការការពារអំណាចប្រសើរជាងការដណ្តើមអំណាចពីគេ = ព្រោះអំណាចបានមកដោយសារឆន្ទៈប្រជាជន?
៣- នៅជាមួយបក្សកាន់អំណាចទើបមានតួនាទីនិងការងារធ្វើ = បើនៅជាបក្សប្រឆាំងឬនៅជាមួយបក្សប្រឆាំងគឺសូន្យ?
៤- របបកុំមុយនិស្តមិនបាត់ប្រជាប្រិយភាពទេ = បើចេះបត់បែនតាមសភាពការណ៍ជាក់ស្តែងនៃដំណាក់កាលរបស់ប្រទេស?
៥- របបដឹកនាំដែលរឹបអូសទ្រព្យសម្បត្តិអ្នកមានទៅចែកអ្នកក្រទេ = ទើបបាត់ប្រជាប្រីយភាពនិងអត់មានការគាំទ្រ?
៦- ការមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាគឺការសម្រេចចិត្តដោយស្គាល់កាលៈទេសៈ = មានន័យាថាដឹងខ្យល់?
៧- អ្នកវិភាគរត់ចោលស្រុកចង់ទៅតាមលោក កែម ឡី ទើបជាវីរៈភាព = ការសម្រេចចិត្តដើម្បីតួនាទីបម្រើជាតិគេថាមិនជាកិត្តិយសទេ?
៨- ការមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា = ធ្វើឲ្យពួកប្រតិកិរិយាជ្រួលច្របល់យ៉ាងខ្លាំង ?
៩- ការសម្រេចចិត្តដ៏ត្រឹមត្រូវ = គឺជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរួមចំណែកដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ?
១០- ការ ងប់ងល់ ដើរតាមឧបាយកលរបស់ជនក្បត់ជាតិ = គឺជាការសម្រេចចិត្តឆ្ពោះទៅរកឋាននរក ?
ដោយ : សហការី