លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រគល់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់នាយទាហាន និងក្រុមគ្រួសារ កងរាជអាវុធហត្ថខេត្ត ចំនួន ០២នាក់ ដែលជួបការលំបាកនិងមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តព្រះសីហនុ: អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៉ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់នាយទាហាន និងក្រុមគ្រួសារ កងរាជអាវុធហត្ថខេត្ត ចំនួន ០២នាក់ ដែលជួបការលំបាកនិងមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជម្រាបជូនមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលទទួលបាននាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងជូនពរដល់លោក លោកស្រី ជានាយទាហាននៃកងរាជអាវុធហត្ថ ឱ្យឆាប់បានជាស្បះស្បើយពីជំងឺទាំងឡាយ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print