បេក្ខជចំនួន២២៦៤នាក់បានអវត្តមាននៅក្នុងថ្ងៃទី១នៃការប្រលងសញ្ញាបត្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមក្រសួងអប់រំបានអោយដឹងថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ២២៦៤ នាក់ ក្នុងនោះមានចំនួនស្រី១០០៤នាក់ ដែលស្មើនឹង ១,៧៧%នៃចំនួនបេក្ខជនសរុប និង បេក្ខជន១៧នាក់ដែលមានបញ្ហាសុខភាព ដែលក្នុងនោះមានម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

ក្រសួងអប់រំបានបន្តថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អមានសភាពស្ងប់ស្ងាត់ និងរបៀបរៀប រយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

...

សម្រាប់ឆ្នាំនេះមានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់មាន២២១ មណ្ឌល ដែលត្រូវជា ៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេ ប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១ម៉ឺន៧ពាន់ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦ នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print