បុរសចំណាស់ម្នាក់ប្រច័ណ្ឌប្រពន្ធពេក លើកដៃបោករូបថតអាពាហ៍ពិពាហ៍ចោល

ចែករំលែក៖

ភ្នំ ពេញ៖ ភ្លើងប្រច័ណ្ឌរបស់លោកពូម្នាក់ដែលធ្វើឲ្យគាត់លើកដៃបោករូបថតគាត់និងភរិយាដែលរៀបការជាមួយគ្នារហូតបានចៅ២នាក់ កាលពីវេលាម៉ោង១៩ និង០០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្ដីមានឈ្មោះ សំរិទ្ធ ចាន់ថា អាយុ៥៨ មុខរបរលក់ដូរ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទីកន្លែងកំណើត ខេត្តឃ្លាំង ខ្មែរកម្ពុជាក្រោម និងប្រពន្ធឈ្មោះ ថា វី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតក្នុងភូមិ កាំងកណ្ដាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីបងស្រីច្បងត្រូវជាកូនស្រីអ្នកខាងលើបានឲ្យដឹងថា ឪពុកម្ដាយរបស់គាត់គឺរៀបការជាមួយគ្នាយូរមកហើយរយៈពេលរហូតមានចៅ២ហើយ ហើយគាត់មានកូនបង្កើត៣នាក់ស្រីម្នាក់ក្នុងរយៈពេលមួយឆ្នាំដែលគាត់រករឿងម្ដាយរបស់គាត់ហើយជួនកាលថែមទាំងប្រច័ណ្ឌម្ដាយគាត់ និងប្ដីរបស់កូនគាត់ថែមទៀតផង ហើយជាងមួយខែមុនម្ដាយរបស់គាត់បានទៅស្នាក់នៅជាមួយអ៊ុំរបស់គាត់រហូតដល់មួយខែទើបគាត់ត្រលប់មកផ្ទះវិញដោយសារតែឪពុករបស់គាត់រករឿងម្ដាយរបស់គាត់ពេកធ្វើឲ្យអ្នកជិតខាងទ្រាំមិនបាន ចំណែកឯកូនស្រីច្បងគាត់វិញបានប្រាប់ឲ្យម្ដាយគាត់ទៅនៅជាមួយអ៊ុំគាត់សិនទៅដើម្បីកុំឲ្យមានរឿង ពេលគាត់ត្រលប់មកផ្ទះវិញបានបួនប្រាំថ្ងៃយប់ថ្ងៃកើតហេតុនេះនៅម៉ោងកើតហេតុស្រាប់តែគាត់ដើរទៅយករូបថតគាត់និងប្រពន្ធរបស់គាត់យកទៅបោកចោលប៊ិះនិងប៉ះចំចៅរបស់គាត់ដែលដេកនៅជិតនោះទៀតផង នេះបើតាមការរៀបរាប់របស់កូនស្រីច្បងប្ដីប្រពន្ធដែលឈ្លោះគ្នាខាងលើនោះ។

តាមប្រភពដដែលបានឲ្យដឹងថា ជួនកាលដោយសារតែម្ដាយរបស់គាត់ចាស់ហើយពេលឪពុករបស់គាត់ចងរួមដំណេកជាមួយម្ដាយគាត់តែម្ដាយរបស់គាត់មិនឲ្យឪពុករបស់គាត់បានខ្វាចនិងក្រញៅសាច់ម្ដាយរបស់គាត់ថែមទៀតផងហើយចោទថាម្ដាយរបស់គាត់មានសាហាយស្មន់ ហើយកូនទាំង៣នោះមិនមែនជាកូនរបស់គាត់ទេ គាត់ចោទថាម្ដាយរបស់គាត់ទៅមានកូនជាមួយអ្នកផ្សេងថែមទៀតផង។

ក្រោយពេលកើតហេតុកូនស្រីច្បងរបស់គាត់បានទាក់ទងទៅកាន់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ហើយធ្វើកិច្ចសន្យាការពារខ្លាចមានអំពើហិង្សាទៅលើម្ដាយរបស់គាត់ ហើយលុះដល់ព្រឹកស្អែកទើបអ្នកទាំង២ទៅកាន់សាលាសង្កាត់ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

48bd3933-47c7-4d80-b9a0-0262705e5f92

1f6ac7b3-6bda-4201-84d5-e0e7d6e6fdfa

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print