​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​តែ​គ្មាន​លទ្ធផល​ ខណៈ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ឆ្លើយ​ថា​ការ​សន្យា​របស់​អ្នក​មុន​ គឺជា​ការ​យល់​ច្រឡំ​

ចែករំលែក៖

​ខេត្តស្វាយរៀង​ ៖​ មានការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​បី​ ដែល​ជា​អតិថិជន​របស់​អគ្គិសនី​ក្រោលគោ​ ពាក់ព័ន្ធ​និង​បញ្ហា​ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ផ្តល់​ពាក្យ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ថា​ នៅ​ក្នុង​ខែ​មិ​នា​ ឆ្នាំ​២០១៦​ ហ្នឹង​មានការ​បញ្ចុះតម្លៃ​ដោយ​គ្មាន​ល​ក្ខ័​ណ​ ពី​តម្លៃ​ ១០០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ មក​ត្រឹមតែ​ ៨០០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​និង​ទាមទារ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​ចេញ​មុខ​មក​បកស្រាយ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​អំពី​ពាក្យ​សន្យា​ទាំងនោះ​ ថា​តើ​វា​ជា​ការ​សន្យា​ខ្យល់​ឬ​មួយ​យ៉ាងណា​?​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​ ក្នុង​កម្មវិធី​វេ​ធិ​ការ​សារ​ធារ​ណៈ​ដែល​រៀប​ ចំ​ដោយ​លោក​អភិបាលស្រុក​ស្វាយ​ជ្រំ​ដែល​មានការ​ចូលរួម​ជា​អធិបតីភាព​ ពី​សំណាក់​ ឯកឧត្តម​អភិបាលរង​ខេត្ត​នៅ​វត្ត​ក្រោលគោ​ ដែល​ស្ថិត​ក្នុង​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ ឱ្យមក​ចូលរួម​ធ្វើ​បកស្រាយ​ដោយ​ផ្ទាល់​អំពី​បញ្ហា​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បាន​អស់​ច​ម្ង​ល់​ ។​

​លោក​ ឃុន​ ពិសិដ្ឋ​ ប្រធាន​ផ្នែក​បញ្ជីរ​ថ្លៃ​លក់​នៃ​នាយកដ្ឋាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ថ្លែង​មក​កាន់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ថា​ ចំពោះ​ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​បាន​សន្យា​ជា​មូ​យ​និង​បងប្អូន​ទាំងអស់​ថា​ និង​មានការ​បញ្ចុះតម្លៃ​មក​ត្រឹម​ ៨០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ នៅ​ក្នុង​ខែ​មិ​នា​ ឆ្នាំ​២០១៦​នោះ​ គឺជា​ការ​យល់​ច្រឡំ​របស់​ខាង​មន្ត្រី​យើង​ដោយ​អ្នក​មក​ផ្សព្វផ្សាយ​លើក​មុន​ មិន​បាន​បកស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ឱ្យ​បាន​ច្បាស់​អំពី​ដំណាក់កាល​នៃ​ការ​បញ្ចុះតម្លៃ​របស់​អាជ្ញាធរ​អគ្គិសនី​ ។​ លោក​ ឃុន​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា​ ការ​បញ្ចុះ​មក​ត្រឹម​ ៨០០​រៀល​នេះ​ គឺ​អាច​ធ្វើ​បាន​រហូត​ទាល់តែ​ខេត្តស្វាយរៀង​ មាន​អនុ​ស្ថានីយ​បណ្តាញ​ជាតិ​មួយ​របស់​ខ្លួន​ផ្ទាល់​ ទើប​មានការ​បញ្ចុះតម្លៃ​បាន​ដែល​អនុ​ស្ថា​នី​នេះ​គ្រោង​និង​ដាក់​ឱ្យ​ដំណើរ​កាល​នៅ​ក្នុង​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទាំងអស់​ នៅ​ពេល​បានលឺ​លោក​ ឃុន​ ពិសិដ្ឋ​ បកស្រាយ​ថា​ ការ​សន្យា​របស់​អាជ្ញាធរ​អគ្គិសនី​ ដែល​មក​ជួប​លើក​មុន​ គឺជា​ការ​យល់​ច្រឡំ​ នោះ​ ប្រជាពលរដ្ឋ​ជាង​ ៨០%​ បាន​នាំ​គ្នា​ឡើង​ម៉ូតូ​រៀងៗ​ខ្លួន​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ​ ដែល​នៅ​សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៅ​បន្ត​ស្តាប់​ ។​

​ប្រជាពលរដ្ឋ​ដែល​ឡប់​ទៅ​វិញ​ទាំងនោះ​បានឱ្យ​ដឹង​ថា​ តើ​ឱ្យ​ពួក​គាត់​នៅ​បន្ត​ស្តាប់​បាន​យ៉ាងម៉េច​ បើ​គេ​ដោះសា​រថា​ នេះ​ជា​ការ​យល់​ច្រឡំ​ ហើយ​ពួក​គាត់​ពិតជា​មានការ​ខកចិត្ត​ជាង​ខ្លាំង​ ដែល​អាជ្ញាធរ​អគ្គិសនី​ឆ្លើយ​តប​មក​កាន់​ពួក​គាត់​បែប​នេះ​ ។​ ពួក​គាត់​បាន​បញ្ជាក់​ថា​ បើសិនជា​អ្នក​សន្យា​ជាមួយ​ពួក​គាត់​ជា​អ្នក​ធម្មតា​ ក៏​ពួក​គាត់​មិន​នាំ​គ្នា​ជឿជាក់​ដែរ​ តែ​នេះ​ជា​មន្ត្រី​ ដែល​ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ជា​អ្នក​បញ្ជូន​មក​ដោយ​ផ្ទាល់​ តែ​ចុង​ក្រោយ​បែរជា​ថា​ នេះ​គឺជា​ការ​យល់​ច្រឡំ​ទៅ​វិញ​ ។​

​ជា​ចុង​ក្រោយ​ តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ថា​ ចាប់ពី​ខែមិថុនា​ តម្លៃ​អគ្គិសនី​ក្រោលគោ​អាច​បញ្ចុះ​បាន​មក​ត្រឹមតែ​ ៩៥០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​នៃ​ថ្លៃដើម​ និង​ថ្លៃ​លក់​របស់​អគ្គិសនី​ក្រោលគោ​នា​ពេល​បច្ចុប្បន្ន​ ។​ ដោយឡែក​នៅ​ពេល​ដែល​ អនុ​ស្ថានីយ​បណ្តាញ​ជាតិ​នៅ​ក្នុ​ខេត្តស្វាយរៀង​បាន​កសាង​រួច​ និង​មានការ​បញ្ចុះតម្លៃ​មក​ត្រឹម​ ៨០០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​បាន​ ។​

​ដោយឡែក​បើ​តាម​តំណាង​អគ្គិសនី​ក្រោលគោ​បានឱ្យ​ដឹង​ថា​ ខ្លួន​និង​អនុវត្តន៍​ទៅ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​ចេញ​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ ដែល​ឱ្យ​យក​តម្លៃ​ត្រឹមតែ​ ៩៥០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ ។​ ប្រ​ភ​ប​បាន​បញ្ជាក់​ថា​ អគ្គិសនី​ក្រោលគោ​ហ្នឹង​ចាប់ផ្តើម​ផ្តាច់​ផង​ចរន្តអគ្គិសនី​ចាប់ពី​ មិថុនា​នេះ​ទៅ​ ចំពោះ​អ្នក​មិន​បាន​បង់ប្រាក់​ជំពាក់​កាលពី​ខែ​កន្លង​ទៅ​។​

​សូម​បញ្ជាក់​ថា​ ការ​មក​ចូលរួម​ស្តាប់​ការ​បកស្រាយ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​វត្ត​ស្វាយ​ជ្រំ​នៅ​ក្នុង​លើក​នេះ​ ឃើញ​ថា​ ពួក​គាត់​បាន​ទិញ​ក្បាល​ជ្រូក​ ផ្លែ​ឈើ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ មក​ជាមួយ​ ដែល​ពួក​គាត់​បាន​បញ្ជាក់​ថា​ មួល​ហេតុ​ដែល​ពួក​គាត់​ទិញ​របស់​ទាំងនោះ​យក​មក​ជាមួយ​ គឺ​ក្នុង​គោលបំណង​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ចូលរួម​ស្បថ​នៅ​ខាង​មុខ​ព្រះ​ជាមួយ​គ្នា​ថា​ តើ​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ តំណាង​អគ្គិសនី​កម្ពុជា​ បាន​ផ្តល់​ពាក្យ​សន្យា​បែប​នេះ​ជាមួយ​គាត់​ដែរ​ រឺទេ​ ?​ តែ​ចុង​ក្រោយ​ពួក​មាន​តែ​ខកចិត្ត​ឡប់​ទៅ​វិញ​ ដោយ​អ្នក​ដែល​បាន​សន្យា​ជាមួយ​ពួក​គាត់​មិន​បាន​មក​ជួប​វិញ​ ហើយ​អ្នក​ក្រោល​បែរជា​និយាយ​ថា​ នេះ​ជា​ការ​យល់​ច្រឡំ​ទៅ​វិញ​ ៕​

ss (1)

ss (2)

ss (3)

ដោយ៖យឹ​ម​ សុ​ថា​ន​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print