លោក នេត្រ ភក្ត្រា : បងប្អូនប្រាកដជាធ្លាប់ស្តាប់បទចម្រៀង «ទទាយំឆ្លង ត្រយងបងអើយ! យំឆ្លើយ»!

ចែករំលែក៖

ភ្នំពេញ : បងប្អូនប្រាកដជាធ្លាប់ស្តាប់បទចម្រៀង «ទទាយំឆ្លង ត្រយងបងអើយ! យំឆ្លើយ»! តើធ្លាប់ដែលឃើញនិងស្គាល់សត្វទទា (រូបឆ្វេង) ទេ? សត្វទទា មានឈ្មោះភាសាអង់គ្លេស៖ Chinese Francolin និងឈ្មោះវិទ្យាសាស្ត្រ៖ Francolinus pintadeanus។ ភិនភាគ៖ ទំហំពី ៣០.៥-៣៣.៥ស.ម ។ ឈ្មោល៖ មានសម្បុរក្រមៅលាយនឹងអុជនិងអង្កត់ពណ៌សលាយលឿងស្រាល, អង្កត់លើចុងខ្នងនិងគម្របកន្ទុយខាងលើមានពណ៌ប្រផេះលាយស, គម្របត្រចៀកពណ៌ស ហ៊ុមព័ទ្ធដោយពណ៌សខ្មៅនៅលើក។ ចំហៀងបន្ទូលក្បាលពណ៌ច្រែះចាស់ (Rufous), គម្របគល់ស្លាបពណ៌ច្រែះស្រអាប់ (Chestnut)។ ញី៖ មានសម្បុរត្នោតចាស់, ក្រឡាក្បាលមានពណ៌ស្រអាប់ជាងហើយមិនសូវមានពណ៌ខ្មៅលើបន្ទូលក្បាលទេ ។ នេះជាការលើកឡើង ដោយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា, ជំទង់៖ សម្បុរស្រអាប់ជាងញី និងមានពណ៌ច្រែះចាស់តិចលើចំហៀងក្បាល, ផ្នែកខាងលើមានសម្បុរត្រសក់ស្រាល, កញ្ចឹងកមានរបាច្រើនជាងអុជ, ឆ្នូតភ្នែកនិងឆ្នូតចង្កាស្ទើរតែគ្មាន ហើយនៅចុងវាប្រែជាអុជវិញ ។ សំឡេង៖ ឈ្មោលយំឮរន្ថើនជា «តុក កាតត ក្ដតា» យំយ៉ាងនេះបន្ទាប់ពី១នាទីក្រោយជានិច្ច។

ជម្រក៖ ព្រៃរបោះ, វាលស្មៅ រហូតដល់ ១.៨០០ម.។

របាយ៖ រស់នៅក្នុងប្រទេសឥណ្ឌា, ចិនភាគខាងត្បូង, នាំមកបង្កាត់នៅហ្វីលីពីន និង Mauritius ។

អាស៊ីអាគ្នេយ៍៖ រស់នៅទូទាំងតំបន់ដោយសាមញ្ញ (វៀរលែង៖ តំបន់ឆ្នេរភូមានិងថៃ, ថៃខាងត្បូង, ជ្រោយម៉ាឡាយូ, និងសិង្ហបុរី) ។

បន្តពូជ៖ ពីខែមីនា-កញ្ញា, សម្បុក៖ ស្នាមកកាយលើដី, ស៊ុត៖ ៣-៧ និងមានសម្បុរទឹកដោះគោ ឬពណ៌កាហ្វេស្រាល, ទំហំជាមធ្យមភាគ ៣៥.៣-២៨.៧ ម.ម ។ 

 លោករដ្ឋលេខាធិការ បានបន្តថា, សត្វត្រងយក្ស (ស្តាំ)! នៅលើពិភពលោក សត្វត្រយងយក្សជាប្រភេទសត្វកម្រជិតផុតពូជ មានប្រមាណតែជាង ៣០០ ក្បាលប៉ុណ្ណោះហើយ ៩៩% គឺមានវត្តមាននៅប្រទេសកម្ពុជា។ សត្វត្រយងយក្សគឺជាបក្សីតំណាងព្រះរាជាណាចក្រកម្ពុជា។ 

 លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកពីចំរៀងពាក់ព័ន្ធ នឹងសត្វទទា ដោយភ្ជាប់មកជាមួយ ចំរៀងដូចខាងក្រោម ;

បទចម្រៀង៖ (ស) ទទាយំឆ្លង ត្រយងបងអើយ! យំឆ្លើយ

សង្សារ បងអើយ!ភ្លេចអូនហើយឬនៅ?ទឹកហូរកាត់ខ្សាច់

ចិត្តអូនមិនដាច់អំពីប្រុសពៅស្ពានក៏បាក់ទឹកក៏ជ្រៅ

ធ្វើម្ដេចបានទៅរកគូរសង្សារ(ប) ទទាយំឆ្លង

ត្រយងអូនអើយ! យំឆ្លើយសង្សារ អូនអើយ!ភ្លេចបងហើយឬនៅ?ទឹកហូរកាត់ខ្សាច់ចិត្តបងមិនដាច់អំពីស្រីពៅស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្ដេចបានទៅរកគូរសង្សារ

ភ្លេង….(ស) ទទាយំឆ្លងត្រយងបងអើយ! យំឆ្លើយ

សង្សារ បងអើយ!ភ្លេចអូនហើយឬនៅ?

ទឹកហូរកាត់ខ្សាច់ចិត្តអូនមិនដាច់អំពីប្រុសពៅស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្ដេចបានទៅរកគូរសង្សារ

(ប) ទទាយំឆ្លងត្រយងអូនអើយ! យំឆ្លើយ

សង្សារ អូនអើយ!ភ្លេចបងហើយឬនៅ?

ទឹកហូរកាត់ខ្សាច់ចិត្តបងមិនដាច់អំពីស្រីពៅ

ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្ដេចបានទៅរកគូរសង្សារ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print