ខេត្តស្ទឹងត្រែង: នាព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក លី មីណា អភិបាលនៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ចើញចូលរួមសិក្ខាសាលា សមាហរណកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៣-២០២៥) នៅថ្នាក់ស្រុកក្រោមអធិបតីភាពលោកធូ ចាន់ពៅ អភិបាលរង នៃគណ:អភិបាលខេត្តស្ទឹងត្រែង។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ-អង្គភាពពាក់ពន្ធ័ជុំវិញខេត្ត លោក លោកស្រី អ្នកតំណាងឲ្យអង្គរការដៃគូរគាំទ្រ គម្រោងអភិវឌ្ឍន៍ក្នុងស្រុក និងលោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងសាលាស្រុក និងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី មេឃុំ និងស្មៀនឃុំទាំងបី អញ្ចើញចូលរួមផងដែរ៕
ដោយ:មាស សុផាត