ភ្នំពេញ៖ រថយន្ដដឹកស្រាបៀរកម្ពុជាបានដឹកស្រាបៀរជាង១ពាន់កេស ដែលលើសចំណុះនិងបើកក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងក៏បានដាច់ចង្កូតធ្លាក់ពីលើផ្លូវបណ្ដាលឲ្យចាក់ចោលពាស់ពេញស្រែ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមាន រថយន្ដមួយគ្រឿង ដែលជារថយន្ដរបស់ក្រុមហ៊ុនស្រាបៀរ កម្ពុជា ពាក់ស្លាកលេខភ្នំពេញ 3B-5227 បេីកបរក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿនតាមផ្លូវទំនប់៧មករា លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវកោង ក៏ស្រាប់តែរថយន្ដបានដាច់ចង្កូតធ្លាក់ពីលើផ្លូវតែម្ដងបណ្ដាលឲ្យរាយប៉ាយពេញស្រែ។ ប្រភពដដែលបានបន្ដទៀតថា សង្ស័យមកពីរថយន្ដនោះដឹកលេីសចំណុះ បានបណ្ដាលឲ្យដាច់ចង្កូតធ្លាក់ផ្លូវបែបនេះ។
ក្រោយពេលកេីតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកេីតហេតុ តែដោយពុំមានការប៉ះពាល់ដល់សម្បត្តិសាធារណៈ ក៏ខាងសមត្ថកិច្ចបានប្រគល់ឲ្យក្រុមហ៊ុនស្ទូចយកទៅជួសជុលធ្វេីដោយខ្លួនឯងតែម្ដង៕
ដោយ៖ ជីម ភារ៉ា ដង្កោ