រាជរដ្ឋាភិបាលតម្រូវឲ្យឧកញ៉ា ឡោក ហួរ ដោះស្រាយករណីខ្លួនរំលោភយកដីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ឧកញ៉ា ឡោក ហួរ ដែលគេដឹងថា ជាឈ្មួញរកស៊ីដី និងរំលោភយកដីប្រជាពលរដ្ឋ ដីបឹងធម្មជាតិរបស់រដ្ឋ ហើយត្រូវបានអាជ្ញាធរខេត្តកណ្តាលចេញលិខិតបញ្ជាឲ្យអភិបាលស្រុកកៀនស្វាយ បញ្ឈប់សកម្មភាពគ្រឿងចក្ររបស់ឧកញ៉ារូបនេះ ហើយលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ចាត់ទុកឧកញ៉ា ឡោត ហួរ ក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងមុខសញ្ញារំលោភយកដីប្រជាពលរដ្ឋនោះ ថ្មីៗនេះផងដែរ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ សជណ មួយផងដែរ ជម្រាបជូនមកលោកជា សុផារ៉ា ដើម្បីឲ្យដំណើរការនីតិវិធី ក្នុងរឿងរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ប្រព្រឹត្តដោយឧកញ៉ា ឡោត ហួរ ។

សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា យោងលិខិតលេខ ៨៨៩៣ ដនស អសដក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យោងចំណារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី, ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចមួយតម្រូវឲ្យលោក ឡោក ហួរ ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលទទួលរងពីការរំលោភបំពាន និងជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយសុច្ឆន្ទៈបញ្ចប់ទំនាស់ និងស្មារតីទទួលខុសត្រូវ ។ ២ រដ្ឋបាលសុរិយោដី ផ្អាកចុះបញ្ជី ឬផ្ទេរផ្ទូរដី ដែលមិនទាន់ដោះស្រាយរួច ចៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីកដុះដាល និងជាការទប់ស្កាត់កុំឲ្យឈ្មោះដដែល (ឡោក ហួរ) បង្កទំនាស់ និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មនេះតទៅទៀត និងទី៣ ប្រគល់ជូនប្រធានស្ថាប័នរបស់លោក ឡោក ហួរ តាមវិធានការសមស្រប ដោយលោកឡោក ហួរ ជាឧត្តមសេនីយ៍ឯក នគរបាលជាតិ ក្រសួងមហាផ្ទៃ តែព្យួរការងារ ដើម្បីអនុវត្តមុខងារបច្ចុប្បន្ន នៅរដ្ឋសភាជាតំណាងរាស្ត្រ ។

គួររំលឹកថា ឧកញ៉ា ឡោត ហួរ គឺជាឈ្មួញដែលមានឥទ្ធិពល និងមានឈ្មោះអាស្រូវលើសលប់ ក្នុងការបំពារបំពានរំលោភយកដីប្រជាពលរដ្ឋ រំលោភយកដីបឹងរបស់រដ្ឋ រំលោភយកដែនឡូត៍នេសាទ រហូតដល់មានឈ្មោះល្បីរន្ទឺនៅក្នុងខេត្តកណ្តាល ក្នុងនោះ បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដាក់បុគ្គលឡោក ហួរ នៅក្នុងបញ្ជីខ្មៅ ជាឧកញ៉ារំលោភយកដីប្រជាពលរដ្ឋ ។

អ្វីដែលរាជរដ្ឋាភិបាលបានតម្រូវឲ្យឧកញ៉ា ឡោត ហួរ ចូលខ្លួនមកដោះស្រាយជាមួយប្រជាពលរដ្ឋរឿងជម្លោះដីធ្លី គឺជាសារបង្ហាញថា អស់លោក អ្នកមានលុយ អ្នកមានអំណាច ប្រើប្រាស់តួនាទីខុសពីគោលការណ៍ គួរតែបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងត្រូវបោះបង់នូវវប្បធម៌អន្តរាគមន៍ វប្បធម៌ចេញមុខធានាខុសត្រូវតាមផ្លូវច្បាប់ ដើម្បីតែប្រយោជន៍ ធ្វើអំពើទុច្ចរិត ស ទៅជាខ្មៅ ហើយបច្ចុប្បន្ននេះ មានជនរងគ្រោះជាច្រើន ដែលជួបនូវវប្បធម៌ អំពើពុករលួយ ការយកបុណ្យស័ក្តិ តួនាទីគ្របដណ្តប់ទៅលើផ្លូវច្បាប់ ក៏ដូចជា​មន្ត្រីជំនាញជាដើម ។ ទាំងសាររបស់លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ទាំង សជណ ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់វិធានការលើឧកញ៉ា ឡោត ហួរ ពិតជាទទួលបាននូវសំឡេងគាំទ្រដ៏ច្រើនលើសលប់ពីប្រជាពលរដ្ឋ មន្ត្រីរាជការ ដែលស្រឡាញ់ភាពយុត្តិធម៌ ហើយក៏ជាឱកាសចុងក្រោយ ដែលត្រូវបង្ហាញមុខមាត់ក្រុមប្រព្រឹត្តល្មើសច្បាប់ ត្រូវបានបោះបង់ចោលនូវពុតត្បុតរបស់ខ្លួន និងមិនធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់លើ ដែលតែងតែគិតអំពី ប្រជាពលរដ្ឋ និងប្រទេសជាតិនោះ ៕

ww

ដោយ៖សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print