Update: តាមវាយមិត្តភក្តិព្រោះតែឧស្សាហ៍លួចឌុបប្រពន្ធដើរលេង

ចែករំលែក៖

ភ្នំពេញ៖ មានអំពើហិង្សាមួយបានកើតឡើងរវាងមិត្តភក្តិនិងមិត្តភក្តិ ព្រោះតែភាគីម្ខាងប្រចណ្ឌប្រពន្ធ ឧស្សាហ៍ជិះម៉ូតូជាមួយមិត្តភក្តិភាគីម្ខាងទៀតប្រៀបបីដូចជាលូកថ្លើមខ្លាំងពេក ទើបបង្កើតជាហិង្សាឡើងលែងស្គាល់មិត្តភក្តិ ។

ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលមនុស្សម្នារចោមរោមមើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើឲ្យស្ទះចរាចរណ៍ផងដែរ ។

សាក្សីឲ្យដឹងថា បុរសទាំងពីរនាក់ពុំត្រូវបានគេស្គាល់ឈ្មោះនិងអាសយដ្ឋាននោះទេ គ្រាន់តែដឹងថា ពួកគេមានវ័យជាង២០ឆ្នាំត្របាលគ្នា។ មុនពេលកើតហេតុ គេឃើញបុរសដែល ប្រចណ្ឌប្រពន្ធស្ទុះមកស្ទាក់នៅមុខម៉ូតូមិត្តភក្តិជាជនរងគ្រោះរួចវាយពីរបីដៃដោយមិនដឹងមូលហេតុ បង្កឲ្យភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍តាមផ្លូវសាធារណៈ ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់អន្តរាគមន៍ឲ្យពួកគេបញ្ឈប់សកម្មភាពហិង្សាដាក់គ្នា និងបានហៅទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ។

នៅចំពោះមុខសមត្ថកិច្ចជនបង្កបានអះអាងប្រាប់សមត្ថកិច្ចថា គេទាំង២នាក់គឺជាមិត្តភក្តិនឹងគ្នា ប៉ុន្តែភាគីជនរងគ្រោះជាមិត្តភក្តិចិត្តមួយថ្លើមមួយ មិនគួរណាថ្លើមធំហ៊ានលួចស្រឡាញ់ប្រពន្ធរបស់ខ្លួន និងមានទំនាក់ទំនងជាមួយគ្នាស្អិតល្មួតជាងខ្លួនជាប្តីទៅទៀតដូចជាឌុបគ្នារាល់ថ្ងៃត្រូវបានគាត់ប្រទះឃើញជាញឹកញាប់ ទើប ទ្រាំមិនបានផ្ទុះជាកំហឹងតែម្តងទៅ។

ទោះយ៉ាងណា ជម្លោះកើតចេញពីការប្រចណ្ឌលែងស្គាល់មិត្តភក្តិឯងយ៉ាងនេះ ត្រូវបានសមត្ថកិច្ចសម្របសម្រួលឲ្យត្រូវគ្នាឡើងវិញ មិនឲ្យមានគំនុំគុំកួនគ្នាទៅថ្ងៃក្រោយ ទៀតឡើយ ៕

ses (2)

ses (1)

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print