នគរបាលស្រុកកំរៀង​ និងស្រុកឯកភ្នំ​ បញ្ជូនជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់០២នាក់ទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងនិងស្រុកឯកភ្នំ កាលពីថ្ងៃទី០៥​ ខែធ្នូម្សិលមិញនេះ​ បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២លើក។

របាយការណ៍​ដដែល​បន្តថា​ ជាក់ស្ដែង​ការបង្ក្រាបលើកទី១ នៅត្រង់ភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុកកំរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាង បានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១នាក់ឈ្មោះ អឿន ចាន់ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

ករណីនេះ កម្លាំងនគរបាលស្រុកកំរៀងបានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល។

ការបង្ក្រាបលើកទី២ នៅត្រង់ចំណុចភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក បានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១នាក់ឈ្មោះ អាត សុភាព ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

...

ករណីនេះ ជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលជីវិតថ្មី ភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print