ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤២ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៤២ អាណត្តិទី៣ មានរបៀបវារៈចំនួន១២ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២)
៦-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៧-ពិនិត្យ និងអនុម័ត ដីការស្តីពីការប្រគល់ភារកិច្ចជូនមន្ទីរ អង្គភាពទទួលខុសត្រូវ និងគ្រប់គ្រងសមិទ្ធផលនានារបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក)
៨-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិន និងឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២
-ប្រតិទិនសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រមប្រឹក្សាខេត្ត
-កម្មវិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់
-បទបញ្ជាផ្ទៃក្នុងរបស់អង្គវេទិកា
-ខ្លឹមសារហ្វុងរបស់អង្គវេទិកា
-តួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តព្រះសីហនុ
-ប្រធានបទសម្រាប់កម្មវិធីសំណួរ ចម្លើយរបស់អង្គវេទិកា
៩-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង ផែនការថវិកា និងផែនការសកម្មភាព ឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្តព្រះសីហនុ
១០-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត
១១-បញ្ហាផ្សេងៗ
១២-ប្រសាសន៍បូកសរុប ៕
ដោយ : សហការី