Update ស្ត្រីម្នាក់​ ត្រូវបានប្ដីធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះថប់ដង្ហើមរហូតដល់ស្លាប់​ រួចចាក់សោរគេចខ្លួនបាត់

ចែករំលែក៖

​     ភ្នំពេញ​ ៖​ ស្ត្រីម្នាក់​ត្រូវបានប្ដីធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះថប់ដង្ហើមរហូតដល់ស្លាប់​ រួចចាក់សោបន្ទប់គេចខ្លួនបាត់។ លុះពេលម្ចាស់ផ្ទះចុះមកស្រង់កុងទ័រទឹកភ្លេីង​ទេីបប្រទះឃេីញ​សពដេកស្លាប់ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ជួលលេខ១ ផ្លូវលំ ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​    សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យមានឈ្មោះ គឹម សំអាន ភេទប្រុស ឈ្មោះ ក្នុងគណនី(Faecbook) មានទីលំនៅនៅឯកម្ពុជាក្រោម ប្រទេសវៀតណាម (តាមការបញ្ជាក់ពីកម្មករសំណង់ធ្វើការជាមួយជនសង្ស័យ) បច្ចុប្បន្នជនសង្ស័យកំពុងគេចខ្លួន។

​    ចំណែកសាកសពពុំស្គាល់អត្តសញ្ញាណ ភេទស្រី ស្លាប់ផ្ងារនៅលើកន្ទេលក្នុងបន្ទប់គ្របភួយពីលើ នៅលើផ្ទៃមុខមានដាក់កន្សែងពោះ និងខោពីលើ។ សាកសពមានសភាពហើមស្អុយរលួយ ពងបែក របកស្បែក បែកក្រឡាខ្ជឹង មាត់រីកភ្នែកលៀន ហូរទឹករងៃ។

​    គួរបញ្ចាក់ថា​ ស្លាកស្នាមនៅលើខ្លួនសាកសពមាន​ ៖

-ផ្ទៃមុខជាំក្រពឹតទ្រុឌចូលក្នុង។

-ច្រមុះក្រពឹត។

-បបូរមាត់ខាងលើដាច់រយះ។

-កែងដៃសងខាងមានស្នាមជាំ។

​    យោងតាមការបំភ្លឺពីឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ ជាម្ចាស់ផ្ទះបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានឈ្មោះ ថាច់ ឃ្លោក អាយុ៤៣ឆ្នាំ ជាកម្មករសំណង់បានទូរស័ព្ទមកខ្ញុំជាម្ចាស់ផ្ទះប្រាប់ថាកក់បន្ទប់ជួលនៅផ្ទះរបស់ខ្ញុំឲ្យមិត្តភក្តិរបស់គាត់ស្នាក់នៅ(ជនសង្ស័យ) ។លុះមកដល់វេលាម៉ោងប្រហែល១៨និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក៏មានបុរសម្នាក់បានមកជាមួយប្រពន្ធ ហើយប្រាប់ថាជាមិត្តភក្តិរបស់ឈ្មោះ ថាច់ ឃ្លោក ទើបម្ចាស់បន្ទប់បានឱ្យប្តីប្រពន្ធគាត់ចូលទៅស្នាក់ក្នុងបន្ទប់ជួលលេខ១។ នៅវេលាម៉ោងប្រហែល៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បុរសដែលស្នាក់នៅបន្ទប់ជួលលេខ១ បានជិះម៉ូតូម៉ាកហុងដា ឌ្រីម ចេញទៅបាត់ និងមិនឃើញត្រឡប់មកវិញទេ, ហើយមួយរយៈនេះរូបគាត់មិនសូវនៅផ្ទះទើបមិនបានចាប់អារម្មណ៍ថាមានមនុស្សចេញចូលបន្ទប់ជួលលេខ១ឬអត់នោះទេ។ 

​រហូតមកដល់វេលាម៉ោងប្រហែល១០និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ម្ចាស់ផ្ទះបានដើរមកមើលកុងទ័រភ្លើងនៅជាប់ជញ្ជាំងបន្ទប់ជួលលេខ១ ឃើញទ្វារបន្ទប់កឹបមេសោពីខាងក្រៅ និងមានក្លិនស្អុយភាយចេញពីក្នុងបន្ទប់ ក៏បានអើតមើលតាមកញ្ចក់ទ្វារឃើញ ជនរងគ្រោះស្លាប់នៅក្នុងបន្ទប់គ្របភួយពីលើជិត ក៏បានផ្តល់ពត៌មានទៅសមត្ថកិច្ច។

​     យោងតាមការបំភ្លឺពីឈ្មោះ ថាច់ ឃ្លោក ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករសំណង់ និងជាមិត្តភក្តិរបស់ជនសង្ស័យបានឱ្យដឹងថា: ខ្ញុំធ្លាប់បានស្គាល់និងធ្វើការជាមួយជនសង្ស័យរយៈពេលជាង២០ឆ្នាំមកហើយ ដោយជនសង្ស័យប្រើប្រាស់គណនីFaecbook ឈ្មោះ គឹម សំអាន ប្រើប្រាស់ទូរស័ព្ទដៃលេខ(០៩៦៩៨២៨៨៦៨) ។ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានពឹងឱ្យខ្ញុំជួយរកបន្ទប់ជួលឱ្យគាត់ស្នាក់នៅជាមួយប្រពន្ធមួយរយៈ ទើបខ្ញុំបានទំនាក់ទំនងទៅឈ្មោះ ជា ប៊ុនធឿន ជាម្ចាស់ទីតាំងបន្ទប់ជួលដើម្បីរកបន្ទប់១ឲ្យជនរងគ្រោះ ពេលរកបន្ទប់បានហើយ ទើបខ្ញុំបានប្រាប់ទៅជនសង្ស័យដើម្បីឱ្យទៅស្នាក់នៅបន្ទប់កើតហេតុ។ នៅវេលាម៉ោងប្រហែល១០និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ស្រាប់តែឈ្មោះ ជា ប៊ុនធឿន ជាម្ចាស់បន្ទប់ជួលទូរស័ព្ទមកប្រាប់ខ្ញុំថាមនុស្សស្រីជាប្រពន្ធជួលបន្ទប់លេខ១បានស្លាប់ហើមនៅក្នុងបន្ទប់ ចំណែកជនសង្ស័យជាប្តីបានគេចខ្លួនបាត់ទៅហើយ។

​   តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ នៃកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យជំនាញក្រុង ជនរងគ្រោះ(សព)ស្លាប់ដោយការថប់ដង្ហើមដោយជនសង្ស័យធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះថប់ដង្ហើមរហូតដល់ស្លាប់) ។ 

​    បច្ចុប្បន្ននេះ ៖ សាកសពប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រៃវែងដើម្បីបន្តនីតិវិធី ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print