ជាលទ្ធផល ក្រុមហ៊ុន LG បានវិនិយោគទឹកប្រាក់ជាច្រើននៅក្នុងប្រទេសវៀតណាមជាច្រើនឆ្នាំកន្លងមក ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី ៥ខែធ្នូ ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសាជីវកម្មនាំមុខគេរបស់កូរ៉េខាងត្បូង ។ ក្នុងជំនួបជាមួយប្រធាន អនុប្រធានក្រុមហ៊ុន LG បានសម្តែងនូវបំណង និងការប្តេជ្ញាចិត្តក្នុងការវិនិយោគបន្ថែមមានទឹកប្រាក់៤ ពាន់លានដុល្លារនៅវៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ។
ក្រុហ៊ុន LG បានវិនិយោគនៅវៀតណាម ចាប់ពីឆ្នាំ ១៩៩៥ ហើយមកទល់ពេលនេះទឹកប្រាក់វិនិយោគនៅក្នុងប្រទេសវៀតណាម កើនឡើងដល់ទៅ៥,៣ពាន់លានដុល្លារ លើវិស័យជាច្រើន ក្នុងនោះមាន ផលិតកាមេរ៉ា គ្រឿងអេឡិចត្រូនិច គ្រឿងអគ្គិសនី និងឧបករណ៍រថយន្ត…។
ក្រុមហ៊ុន LG មានមន្ត្រីជាជនជាតិវៀតណាម ធ្វើការដោយផ្ទាល់ជាង២៧ពាន់នាក់ នៅតាមបណ្តារោងចក្ររបស់ LG ក្នុងប្រទេសវៀតណាម និងបណ្តាក្រុមហ៊ុនជាដៃគូ មានបុគ្គលិកដល់ទៅ ៧០ពាន់នាក់។ ក្រុមហ៊ុនមានគោលបំណងយកវៀតណាមជាមជ្ឈមណ្ឌលផលិតកាមេរ៉ាសម្រាប់ទូរស័ព្ទដៃនាពេលអនាគត់។
តាមសារព័ត៌មាន KBS របស់កូរ៉េខាងត្បូង បានផ្សាយថា ក្រុមហ៊ុន LG ឈរលំដាប់ទី៤ ក្នុងចំណោមក្រុមហ៊ុនឈានមុខគេនៅកូរ៉េខាងត្បូង ។
ក្រុមហ៊ុន LG Electronics (LG) បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំ 2021 ដោយសម្រេចបានប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ៧៤,៧២ ពាន់ពាន់លានវ៉ុន (៦៣,១៦ ពាន់លានដុល្លារ) ៕
រូបថត : uguoiduatin.vn