គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកលោក Marc Wilmotsបានសម្រេចចិត្តដកខ្សែការពារ Nicolas Lombaerts របស់ ក្លិបរុស្ស៊ី Zenit St Petersburgចេញដោយសារតែរូបគេមានរបួសហើយដាក់កីឡាករChristian Kabasele មកជំនួសវិញ។
កីឡាករ Nicolas Lombaerts មានវ័យ ៣១ឆ្នាំធ្លាប់លេងឲ្យក្រុមជម្រើសជាតិបាន៣៩ប្រកួតនិងជាប់ជាជម្រើសដំបូងជាញឹកញាប់ដោយក្នុងចំណោម១០ប្រកួតនៃជម្រុះយូរ៉ូគាត់លេងបាន៧ប្រកួតទៅហើយ។
ក្រុមជម្រើសជាតិបែលហ្ស៊ិកដែលកំពុង តែមានទម្រង់លេងល្អនោះនឹងត្រូវប៉ះក្រុម អុីតាលី អៀរឡង់ ស៊ុយអែត នៅក្នុងពូល Eនៃកម្មវិធីយូរ៉ូឆ្នាំ២០១៦ក្នុងប្រទេស បារាំង ។ ខាងក្រោមនេះគឺជាឈ្មោះកីឡាករដែលត្រូវបានជ្រើសរើសទៅដណ្តើម ជើងឯកយូរ៉ូឆ្នាំនេះ ។
អ្នកចាំទី: កីឡាករ Thibaut Courtois របស់ក្លិប (Chelsea), កីឡាករJean Fran- cois Gillet របស់ក្លិប (Mechelen),កីឡាករ Simon Mignolet របស់ក្លិប (Liverpool) ។
ខ្សែការពារ : កីឡាករ Toby Alderwei- reld របស់ក្លិប (Tottenham), កីឡាករ Ded- ryck Boyata របស់ក្លិប (Celtic), កីឡាករ Jason Denayer (Galatasaray), កីឡាករ Bjorn Engels របស់ក្លិប (Club Bruges), កីឡាករ Jordan Lukaku របស់ក្លិប (Oostende), កីឡាករ Thomas Meunier របស់ ក្លិប (Club Bruges), កីឡាករ Thomas Vermaelen របស់ក្លិប (Barcelona), កីឡា ករJan Vertonghen របស់ក្លិប (Tottenham) ។
ខ្សែបម្រើ : កីឡាករMarouane Fellaini របស់ក្លិប (Manchester United), កីឡាករ Radja Nainggolan របស់ក្លិប (Roma), កីឡាករ Axel Witsel របស់ក្លិប (Zenit St Petersburg), កីឡាករ Kevin De Bruyne របស់ក្លិប (Manchester City), កីឡាករ Eden Hazard របស់ក្លិប (Chelsea) ។
ខ្សែប្រយុទ្ធ : កីឡាករ Moussa Dembele របស់ក្លិប (Tottenham), កីឡាករ Michy Batshuayi របស់ក្លិប (Marseille), កីឡាករ Christian Benteke របស់ក្លិប (Liverpool), កីឡាករYannick Carrasco របស់ក្លិប (Atletico Madrid), កីឡាករ Romelu Lukaku របស់ក្លិប (Everton), កីឡាករ Dries Mertens របស់ក្លិប (Napo- li), កីឡាករ Divock Origi របស់ក្លិប (Liverpool) ៕
ដោយ៖ ដេវីត