ក្រុមអ៊ិស្លាម​ IS ឡើងគម្រោងវាយប្រហារការប្រគួតបាលទាត់អឺរ៉ូ​២០១៦

ចែករំលែក៖

នៅពេលដែលក្រុមអ៊ិស្លាមបង្កើតរដ្ឋ ​IS កំពុងតែចុះខ្សោយ​ក្នុងសមរភូមិការពារដំបន់ដែលខ្លួនធ្លាប់គ្រប់គ្រង ក្រុមនេះបានឡើងគម្រោងវាយប្រហារទៅលើទីតាំងនានាក្នុងតំបន់អឺរ៉ុបនិងរុស្ស៊ី ពិសេសគឺវាយប្រហារទៅលើក្រុមអ្នកគាំទ្របាលទាត់នៅក្នុងការប្រគួតបាល់ទាត់អឺរ៉ូឆ្នាំ​២០១៦ ដែលធ្វើឡើងនៅទីក្រុង ​Marseilles ប្រទេសបារាំង ។

តាមរូបភាពដែលប្រមូលបានពីកំព្យូទ័រយូដៃរបស់ជនដៃដល់ក្រោយសម្រេចចូលចាប់ខ្លួនជនសង្ស័យក្នុងទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិច ដែលមានឈ្មោះថា ​Salah Abdersam គឺជាអ្នកនៅពីក្រោយការវាយប្រហារក្នុងប្រទេសបារាំងកាលពីខែវិច្ឆិកា​។ ក្រុមនេះបានបញ្ចូនភេរវករទៅបង្គប់ខ្លួនដើម្បីវាយប្រហារទៅលើក្រុមអ្នកគាំទ្រ ការប្រគួតរបស់អង់គ្លេសនិងរុស្ស៊ីនាថ្ងៃទី​១១ ខែវិច្ឆិកា ខាងមុខ។ ក្រុមអ្នកគាំទ្របាលទាត់ប្រទេសអង់គ្លេសនិងរុស្ស៊ីគីជាគៅលដៅនៅក្នុងការវាយប្រហារខាងលើ។

កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥ មានការវាយប្រហារនៅទីក្រុងបារីសសម្លាប់មនុស្ស ​១៣០នាក់ និងរាប់រយនាក់រងរបួស។ នៅពេលជាមួយគ្នានោះជនវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងហ្វូងមនុស្សក្នុងពហុកីឡាដ្ឋាន​ Stade de France ở Saint-Denis បានយ៉ាងងាយស្រួលសម្លាប់មនុស្សដល់ទៅ​៨៩នាក់។

ប៉ូលិសបារំាងបានបង្កើតការយាមល្បាតនិងតាមដាក់រាល់សកម្មភាពសង្ស័យដើម្បីទប់ស្កាត់ការវាយប្រហារកើតឡើងក្នុងពេលប្រគួតបាល់ទាត់អឺរ៉ុប ដោយសារតែពេលនេះមានក្រុមភេរវករជាច្រើនបានចូលទៅកាន់ប្រទេសបារាំងតាមរយៈជនភៀសខ្លួនមកពីអីរ៉ាក់និងស៊ីរី៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print