ខ្សែការពារ John Terry របស់ក្លិបតោ ខៀវ Chelsea បានបង្ហាញពីក្តីរំពឹងរបស់ ខ្លួនថា លោក Jose Mourinho ដែលជាគ្រូបង្វឹកចាស់នឹងទទួលបានជោគជ័យពេលគាត់ទៅដឹកនាំក្រុមបិសាចក្រហម Manchester United ។
កីឡាករJohn Terry និយាយថា គ្រូបង្វឹក សញ្ជាតិព័រទុយហ្គាល់វ័យ៥៣ឆ្នាំនេះគឺជា បុគ្គលស័ក្តិ សមបំផុតចំពោះតំណែងគ្រូបង្វឹកក្លិប Man United ។ លោក Mourinho ត្រូវ បានក្លិបបិសាចក្រហមប្រកាសតែងតាំងជាផ្លូវការកាលពីថ្ងៃសុក្រសប្តាហ៍មុន។
John Terry ធ្លាប់បានឈ្នះពានរង្វាន់ ចំនួន៨ដងក្រោមការដឹកនាំរបស់លោក Mourinho ។ Terry បានថ្លែងថា “វាគឺជាព័ត៌ មានពិសេសណាស់សម្រាប់ក្លិប Manch-ester United ។ ខ្ញុំដឹងច្បាស់ថា អ្នកគាំទ្រ និងកីឡាករពិតជារីករាយនឹងដំណឹងនេះ ផងដែរ ។ ដូចខ្ញុំធ្លាប់បាននិយាយពីមុន ហើយថា គាត់គឺជាគ្រូបង្វឹកល្អបំផុតមួយរូបដែលខ្ញុំធ្លាប់មាន” ។
គួរបញ្ជាក់ថា គ្រូបង្វឹកល្បីៗនឹងមកកាន់ ប្រទេសអង់គ្លេសនៅរដូវកាលក្រោយដោយមានលោក Pep Guardiola ដឹកនាំក្រុម Manchester City និងលោក Conte មក ដឹកនាំក្រុមតោខៀវ៕
ដោយ៖ ដេវីត