ថៃប្តេជ្ញាចាប់ព្រះចៅអធិការ សង្ស័យលាងលុយខ្មៅជាង​ ៣០លានដុល្លារអាមេរិក

ចែករំលែក៖

ពលរដ្ឋជាង១ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅក្នុងវត្តធម្មកាយា​ (Dhammakaya) ខេត្តបាធំថានី ភា​គ​ខាងជើងទីក្រុងបាងកកដើម្បីរារាំងកម្លាំងទាហានរដ្ឋាភិបាលចូលទៅចាប់ព្រះចៅអធិការ​។

សារព័ត៌មាន AFP បានផ្សាយថា ប៉ូលិសទាហាន​ ២,២០០នាក់បានបញ្ចូនទៅឡោមព័ទវត្តខាងលើ ដែលមានទំហុំរហូតដល់ទៅ​ ៤០០ហិតា។ ទទឹមនឹងនោះ​ប៉ូលិសក៏បានប្រើប្រាស់ឧទ្ធម្ភាគច័ក្រ យន្តហោះស៊ើបការគ្មានមនុស្សបើក​ ដើម្បីតាមមើសកម្មភាពនៅក្នុងវត្ត ក៏ដូចជាត្រូតពិនិត្យទីតាំងសង្ស័យដើម្បីឈានដល់រកការចាប់ខ្លួនព្រះចៅអធិការ។

ព្រះចៅអធិការខាងលើមានព្រះជន​ ៧២វស្សា ត្រូវបានតុលាការថៃចេញដីការចាប់ខ្លួនដោយរងការចោទប្រកានថាបានទទួលប្រាក់ខ្មៅរហូតដល់​ ១.២ពាន់លានបាតស្មើរ ៣០លានដុល្លារអាមេរិកពីលោក​ supachai  អតីតប្រធានសហករណ៍ឥណទាន Klongchan ។ ប៉ុន្តែពុទ្ធបរិស័ទចំណុះជើងវត្តបានចាត់ទុកថា ព្រះសង្ឃគឺជាជនរង្គ្រោះក្នុងការទម្លាក់កំហុសមកលើព្រះអង្គដើម្បីបង្ខូចកេត្តិយស​តែប៉ុណ្ណោះ។

ទាំងនោះហើយបានជាបរិស័ទរាប់សិបពាន់នាក់បានទៅបិទផ្លូវចូលទៅវត្ត ដែលមានច្រក់ផ្លូវធំៗចំនួន​១៦ មិនឲ្យកម្លាំងទាហាននិងប៉ូលិសចូលទៅវត្តនោះឡើយ​។ ពលរដ្ឋគាំទ្រព្រះសង្ឃបានទៅកាន់វត្តកាន់តែច្រើនឡើងៗ បិទផ្លូវចូលទាំងអស់។

ពលរដ្ឋដែលបានទៅការពារព្រះសង្ឃចៅអធិការបានឲ្យដឹងថា ការដែលគាត់មកទីនេះគឺដោយសារតែមិនភ្លេចគុណ​របស់ព្រះចៅអធិការដែលបានជួយពួកគាត់ក្នុងគ្រោះទឹកជំនន់កាលពីឆ្នាំ​២០១១ ។

បុគ្គលដែលជាចំណុចសំខាន់នៅក្នុងហេតុការខាងលើគឺលោក ​Supachai Srisupa aksom  ។ លោកធ្លាប់បានកាត់ទោសជាប់ពន្ធនាគា​១៦ឆ្នាំ​កាលពីខែមីនាកន្លងទៅ​ ដោយលោករងការចោទប្រកាន់ពីបទគេងប្រាក់ប្រមាណ​១១ពាន់លានបាត ស្មើ​ ៣០០លានដុល្លារអាមេរិកពីកម្មវិធីផ្តល់ឥណទានសហករណ៍ Klongchan លោកបានបម្រើការជានាយកប្រតិបត្តិនៅអង្គការនោះ។

លោក​ Supachai ត្រូវបានគេចាត់ទុកថា បានចំណាយចេញសែកជាច្រើនដែលមានតម្លៃជាង​១ពាន់​លានបាត់ដល់ក្រុមផ្សេងគ្នាពាក់ព័ន្ធនិងវត្ត​ Dhammakaya​។ ដំណាងគណកម្មការវត្តខាងលើបានច្រានចោលការចោទប្រកានលាងលុយខ្មៅ​ ហើយចាត់ទុកថាជាការសង្ស័យគ្មានមូលដ្ឋាននិងអមនុស្សធម៌។

បើទោះបីរដ្ឋាភិបាលបានចេញបញ្ចាតាមចាប់ខ្លួនតាំងពីថ្ងៃទី​១៧ ខែឧសភា ប៉ុន្តែនៅតែមិនអាចចាប់ខ្លួនព្រះសង្ឃចៅអធិការបានឡើយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក​ Paiboon Koomchaya បានប្រកាសឲ្យដឹងថា​ DSI បានឡើងគម្រោងចាប់ខ្លួនព្រះចៅអធិការ ប៉ុន្តែពេលវេលាដែលត្រូវសម្រុចចូលវត្តចាប់ព្រះកាយមិនទាន់ប្រកាសនៅឡើយ។ រដ្ឋាភិបាលកំពុងតែរងចាំឱកាសដើម្បីចៀសវាងការប៉ះទង្គិចគ្នាកើតឡើង៕

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print