តារាស្រីថៃ Pinky Savika ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន​ ក៏ប្រកាសលក់ផ្ទះបន្ទាន់​

ចែករំលែក៖

ប្រទេសថៃ៖​ តារាស្រីថៃ Pinky Savika បានប្រកាសលក់ផ្ទះបន្ទាន់​ ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​ បន្ទាប់ពីមានមេធាវីម្នាក់ចេញមុខមកធានាខ្លួនរបស់នាង ដោយតម្កល់ប្រាក់ធានាចំនួន ៥ លានបាត។

សូមជម្រាបជូនថា​ តារាស្រី Pinky ត្រូវ​បាន​តុលាការ​ដោះលែង​អស់រយៈ​ពេលជិតមួយអាទិត្យហើយ។ ចាប់តាំងពីថ្ងៃដោះលែងជាបណ្តោះអាសន្នមកទល់ពេលនេះ ហាក់ស្ងាត់បាត់វត្តមានរបស់នាងតែម្តង បើទោះបីជាមានដំណឹងថាមានអ្នកទាក់ទងការងារទៅរកនាងក៏ដោយ តែបើតាមការឱ្យដឹងពីអ្នកទំនាក់ទំនងការងារទៅកាន់នាងប្រាប់ថា Pinky Savika មិនហ៊ានទទួលការងារអ្វីទាំងអស់នៅពេលនេះ។

...

បន្ថែមពីនេះ​ ទន្ទឹមនឹងស្ងាត់បាត់វត្តមានរបស់នាង ស្រាប់តែថ្មីៗនេះមានផេកល្បីមួយបានបង្ហោះថា ពេលនេះ Pinky Savika បានប្រកាសលក់ផ្ទះរបស់នាងហើយ ដើម្បីយកលុយទៅតតាំងក្តីនាពេលខាងមុខ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print