ប្រទេសថៃ៖ តារាស្រីថៃ Pinky Savika បានប្រកាសលក់ផ្ទះបន្ទាន់ ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីមានមេធាវីម្នាក់ចេញមុខមកធានាខ្លួនរបស់នាង ដោយតម្កល់ប្រាក់ធានាចំនួន ៥ លានបាត។
សូមជម្រាបជូនថា តារាស្រី Pinky ត្រូវបានតុលាការដោះលែងអស់រយៈពេលជិតមួយអាទិត្យហើយ។ ចាប់តាំងពីថ្ងៃដោះលែងជាបណ្តោះអាសន្នមកទល់ពេលនេះ ហាក់ស្ងាត់បាត់វត្តមានរបស់នាងតែម្តង បើទោះបីជាមានដំណឹងថាមានអ្នកទាក់ទងការងារទៅរកនាងក៏ដោយ តែបើតាមការឱ្យដឹងពីអ្នកទំនាក់ទំនងការងារទៅកាន់នាងប្រាប់ថា Pinky Savika មិនហ៊ានទទួលការងារអ្វីទាំងអស់នៅពេលនេះ។
...
បន្ថែមពីនេះ ទន្ទឹមនឹងស្ងាត់បាត់វត្តមានរបស់នាង ស្រាប់តែថ្មីៗនេះមានផេកល្បីមួយបានបង្ហោះថា ពេលនេះ Pinky Savika បានប្រកាសលក់ផ្ទះរបស់នាងហើយ ដើម្បីយកលុយទៅតតាំងក្តីនាពេលខាងមុខ៕ ដោយ៖សហការី