លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអញ្ជើញពិនិត្យផ្លូវ និងមើលអាងទឹក ប្រឡាយទឹក សំណង់ស្ទាក់ទឹក

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លោក កើត សុធា អភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិនព្រមទាំង លោកស្រី សោ មុន្នីរត្ន័ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក លោកស្រី និងមន្ត្រីជំនាញមួយចំនួនទៀត បានអញ្ចើញចុះពិនិត្យការកសាងផ្លូវលំក្រាលគ្រួសក្រហម ០១ខ្សែរ ប្រវែង ១៤២៥០ម៉ែត្រ ចាប់ពីផ្លូវបំបែកសាលារៀនពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុបប៉ៃលិន ខេត្តប៉ៃលិន ទៅដល់ភូមិអូរ៧៥ ឃុំអូអណ្តូង ស្រុកសាលាក្រៅ ដែលជាគម្រោងកសាងបន្ទាន់របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន ព្រមទាំងពិនិត្យមើលស្ថានភាពទឹកនៅតាមប្រឡាយទឹក សំណង់ស្ទាក់ទឹកភូមិផ្ទះស្បូវ និងទំនប់អូដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕

33

22

11

9

8

7

6

5

4

3

2

1

00

ដោយ៖ ស សារ៉េត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print