ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៧​ ខែធ្នូ​ កើតឡើង​៦​លើក​ ស្លាប់​និង​របួស​៩​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ២​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ៤​នាក់​ និង​របួសស្រាល​ចំនួន​ ៣​នាក់​ ។​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​៧​ ខែធ្នូ​នេះ​ ករណី​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​៩​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៦​លើក​។

ជាមួយគ្នានេះ​ នៅយប់ថ្ងៃដដែល​នេះ​ ​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ក៏បានបញ្ជាក់ដែរថា​ កម្លាំងសមត្ថកិច្ច​ បានឃាត់យានយន្ត​ល្មើស​ចំនួន​២៦១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ផងដែរ។

...

គួរបញ្ជាក់ដែរថា​ សម្ដេចក្រឡាហោម ស ខេង កាលពីព្រឹកថ្ងៃទី០៧​ ខែធ្នូ​នេះដែរ​ បា​នថ្លែងក្នុងពិធីទិវាអន្តរជាតិរំលឹកដល់អ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំពេញ​ យ៉ាងដូច្នេះ​ថា៖​ ច្បាប់ថ្មី នឹងដាក់ជាកាតព្វកិច្ច ” អ្នកបើកបរយានយន្តទាំងឡាយ ត្រូវមានការបញ្ជាក់ពីសុខភាពថា គ្មានសារធាតុញៀនគ្រឿងញៀន “​៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print