បុរសជនជាតិអូស្ត្រាលីម្នាក់ធ្លាក់ពីលើអគារហាត់ប្រាណជាន់ទី៣ស្លាប់ភ្លាមនៅក្រុងសៀមរាប ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាមសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានអោយដឹងថា កាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានហេតុការណ៍មួយបានកើតឡើង ដោយបុរសជនជាតិអូស្ត្រាលីម្នាក់ បានធ្លាក់ពីលើជាន់ទី៣ នៃអគារហាត់ប្រាណអង្គរហ្វីតណេស ក្បែរស្ពានវត្តបូរណ៍ ស្ថិតនៅក្នុងភូមិតំបន់១ សង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាបបណ្តាល ឲ្យស្លាប់ភ្លាមៗនៅកន្លែង។

ប្រភពបន្តទៀតថា អំឡុងពេលកើតហេតុ ត្រង់ចំណុចធ្លាក់ជនរងគ្រោះ ពិនិត្យលើបង្អូច ពុំមានបើកឡើយ ដែលធ្វើឲ្យគេមានចម្ងល់ថា ហេតុដូចម្តេចបានជាជនរងគ្រោះធ្លាក់ ឬលោត ចុះមកកើត ? ទាំងនេះគ្រាន់តែជាការងឿងឆ្ងល់ពីមហាជនតែប៉ុណ្ណោះ ។

ក្រោយពីប្រទះឃើញបុរសជនជាតិបរទេសធ្លាក់ពីលើអគារហាត់ប្រាណ ជាន់ទី៣ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ គេឃើញមាន វត្តមានកម្លាំងសមត្ថកិច្ច ជំនាញ គ្រូពេទ្យ ចុះទៅពិនិត្យ កោសល្យវិច័យ តែមិនទាន់ធ្វើការសន្និដ្ឋាននៅឡើយទេ ។

...

សពជនរងគ្រោះត្រូវបានដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យជាបណ្តោះអាសន្ន ហើយកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បន្តធ្វើការស្រាវជ្រាវ ជុំវិញការស្លាប់ របស់ជនរងគ្រោះ ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print