ភ្នំពេញ : ជាសត្យានុម័តធម្មជាតិ ការធ្វើបុណ្យ ដាក់ទាន ជួយយកអាសារ អ្នកដែលខ្លួនគិតថា អាណិតអាសូរ លើកស្ទួយអោយមាន អនាគតល្អ មិនសង្ឃឹមថា, ជនដែលយើងត្រូវបានជួយនោះ សុទ្ធតែដឹងគុណគ្រប់គ្នាទេ គឺភាគតិច ក្លាយជាចរិកចោលម្សៀត សឹងក្លាយជាក្រពើ ភ្លេចគុណអ្នកជួយខ្លួន ។ ដូច្នេះហើយ បានគេលើកឡើងថា, យើងអាចដូរឈ្មោះមនុស្សបាន ប៉ុន្តែយើងមិនអាចដូរចរិកសារជាតិរបស់មនុស្សនោះបានទេ រឿងបែបនេះតែងកើតមានក្នុងសង្គម ស្មើនឹងធ្វើបុណ្យ សងយើងវិញដោយចិត្តបាប។
ជាក់ស្តែង ! មានគេជួបប្រទះរឿងរ៉ាវបែបនេះ រហូតដល់សរសេរថា, ធ្វើគុណបានទោសមែន! ឃើញកូន ឈ្នួលស្រលាញ់គ្នា ចាស់ទុំមិនរវល់ ខំចេញលុយជួយរៀបចំការឱ្យ ដល់ ពេលបាននៅជាមួយគ្នា ស្រាប់តែ បែកគំនិតប្រាប់ចាស់ទុំឱ្យជេរថៅកែ វិញកប់ៗមាត់ទៅវិញ ?
សូមបញ្ជាក់ថា, យោងតាមការបង្ហោះសាររបស់គណនីហ្វេសបុកមួយដែលមានឈ្មោះថា ( LY SY ) ប្រហែលឆ្អែតចិត្ត ក្តៅទ្រូងនឹងកូនឈ្នួលរបស់ខ្លួន បានបង្ហោះ facebook ដាច់ចិត្តសរសេរ ស្ទើរហែកខោ ហែកអាវ ដោយពាក្យធ្ងន់ៗ កប់ៗមាត់ថា ៖ «ធ្វេីការក្នុងផ្ទះអញ ! (អីៗ)..ក្នុងផ្ទះអញ ម៉ែឪមិនគិតគូរ អញអាណិតឃេីញថាស្រលាញ់គ្នា ៊ជួយរៀបចំពិធីភ្ជាប់ពាក្យអោយ ជួយចេញលុយខ្លះ អោយខ្ចីប្រាក់ខែខ្លះ ធ្វេីការកាត់សងម្ដងបន្ទិចៗ ទាំងដែលម៉ែឪហែងមិនរវីរវល់
៊៊រឿងចិញ្ជៀនភ្ជាប់ពាក្យ មុនពេលទៅទិញសាមីខ្លួនទាំងពីរបាននិយាយនឹងពិភាក្សារគ្នារួចហេីយ ថាទិញចិញ្ជៀនក្រលៃ ហេីយបានសុំទិញនាឡិកា1 តំលៃ 25$ បន្ទាប់ពីនឹងបេីកប្រាក់ខែ ខែក្រោយចាំយកលុយទៅធ្វេីចិញ្ជៀនពិត
។
ម្ចាស់គណនីឈ្មោះ ( LY SY) បានបន្តថា, ខាងស្រីខ្ញុំជូនទៅធ្វេីក្រចក គ្រឿងតុបតែងខ្លួន អោយខោអាវប៉ាក់ពណ៌ខៀវទុកពាក់ក្នុងថ្ងៃភ្ជាប់ពាក្យ ខាងប្រុសទិញអាវអោយ ។ រឿងលុយ 100$ ដែលប្ដីខ្ញុំអោយដេីម្បីទិញផ្លែឈេី ចាត់ចែងចូលសួរខាងស្រីហេីយបានអោយទៅម្ដាយខាងប្រុស តែគាត់មិនទទួល គាត់ថាតិចពេក ទិញមិនគ្រាន់ !
ខ្ញុំអាណិត ក៏ទៅទិញនឹងរៀបចំអោយបានគ្រប់មុខតាមចំនួនលុយ ទិញអស់ 385000៛ នៅសល់លុយតិចតួច ថ្លៃឡានខ្ញុំជួយរកអោយ ជួលគេជិះទៅទាំងគ្រួសារព្រមទាំងចាស់ទុំជិតៗផ្ទះ តំលៃ 350000៛
។
ស្រា Ancher 2 កេះ Ganzberg 1កេះ កូកា 1 កេះ ទទឹកសុទ្ធ 48 ដប របស់ទាំងអស់នេះក្នុងហាងខ្ញុំអោយដោយមិនគិតលុយ។
លុយ 1000000៛អោយទៅម៉ែខាងស្រីរៀបចំបាយទឹកចាំទទួលបងប្អូនសាច់ញាតិខាងប្រុសក្នុងថ្ងៃភ្ជាប់ពាក្យ តែអ្វីដែរពួកអាក្រពេីទាំងពីរវាសងមកខ្ញុំគឺកេរ្ត៍ឈ្មោះស្អុយរលួយ ។
ម៉ែខាងស្រីជំពាក់លុយគេហេីយយកចិញ្ជៀនខាងស្រីយកទៅលក់ដេីម្បីសង់លុយគេ ទេីបដឹងថាក្រលៃ ហេីយវាទំលាក់មកអោយខ្ញុំថាខ្ញុំជាអ្នកទិញពួកវាអត់ដឹងរឿងអ្វីទេ
។
ខាងប្រុសបានប្រាប់ឪពុកម្ដាយវាថាខ្ញុំសុីដាច់លុយ 100$ ដែលប្ដីខ្ញុំអោយទៅវា សួរថាសុីដាច់ពេលណាបេីមានបុង មានបញ្ជីរត្រឹមត្រូវ មានអ្នកលក់ផ្លែឈេី អ្នកលក់គ្រឿងក្រលៃ passapp ជាសាក្សី ។
ជួយវាចុងក្រោយផលដែលពួកវាសងមកខ្ញុំវិញ បានត្រឹមស្អុយឈ្មោះពេញភូមិ ពេញស្រុក ទាំងដែលខ្ញុំអត់ដឹងអ្វីសោះ រយ:ពេលជិត 1 ឆ្នាំហេីយជួយគិតខ្ញុំមេីលគេឌៀលខ្ញុំមុខមាត់ប៉ុនឹងដែរ។
ហេតុអ្វីខ្ញុំធ្វេីរឿងថោកទាបបែបនឹង គេជេរពីក្រោយខ្នង គេស្អប់គ្រប់គ្នា ខ្ញុំថាមិននិយាយមិនរករឿងអ្វីទេ
តែពួកវាទាំងពីរយករួចខ្លួនទុកអោយខ្ញុំស្ពាយឈ្មោះថោកទាបទាំងដែរ ។
ខ្ញុំបានជួយ ហៅអោយមកដោះស្រាយមុខម៉ែឪទាំងសងខាងតែវាមិនចូលខ្លួនទេ ជួយ share អោយអ្នកចិត្តល្អមួយចំនួនគាត់បានឃេីញផង មុនធ្វេីអំពេីល្អអោយមេីលមនុស្សផង! ។
នេះជាលើកឡើងពីម្ចាស់គណនីឈ្មោះថា ( LY SY) ប្រហែលជាថៅកែ ហើយខឹងកូនឈ្នួលខ្លួនឯងជាក្រពើ ទើបសរសេរម៉ាអស់ដៃ ដើម្បីបន្ធូរកំហឹង ហើយក៏បានចែករំលែក រឿងរ៉ាវនេះ អោយអ្នកឯទៀតបានដឹង ជៀសវាងជួបមនុស្សជាក្រពើវង្វេងបឹង ៕
ដោយ : សហការី