ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ចប់កម្មវិធីភ្លាម សម្តេចតេជោពិតមមាញឹក ហត់ណាស់ ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ គឺបានអញ្ជើញបន្តធ្វើដំណើរលើផ្លូវល្បឿនលឿនពី ភ្នំពេញ ខេត្តព្រះសីហនុ។
នៅលើផេកផ្លូវការរបស់សម្តេច បានបង្ហោះយ៉ាងដូច្នេះថា,
កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ រម្លឹកផងដែរថា, យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត
ព្រំដែនវៀតណាម។ សម្តេចក៏សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅក្រុងព្រះសីហនុថ្ងៃស្អែក១០ធ្នូ២០២២៕
...
ដោយ : សិលា