នគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីលួច

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យពីរនាក់ជា
មុខសញ្ញាលួចយ៉ាងសកម្មត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួនបានកាលពីថ្ងៃទី០៨​ ខែធ្នូ​​​ ឆ្នាំ២០២២​ វេលា​ម៉ោង​១០និង៤០នាទី នៅចំណុចភូមិ
ចាមលេី ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល។
​    មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ លាស់​ រ៉ម៉ាស់ ភេទស្រី​ អាយុ​​៣៩ឆ្នាំ​ ជនជាតិខ្មែរ​អ៊ិស្លាម​ មុខរបរ​លក់ដូរ​ ​ រស់នៅ​ភូមិឃុំកេីតហេតុ​។ ចំណែកជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន​បាន ទី១-ឈ្មោះ​ សៀង​ វ៉ាន់ឌី (ហៅឈីត)​ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​​ មុខរបរ​មិនពិត​ប្រាកដ​ រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល។ ទី២-ឈ្មោះ​ ច្រោ​ វណ្ណារ៉ា​ (ហៅជ្រាច)​ភេទប្រុស​ អាយុ​១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅភូមិកំពង់ស្វាយក្រោម​ ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។ វត្ថុតាងរួមមាន៖​ ១-ម៉ូតូ០១គ្រឿង​ ម៉ាកHonda (សង់ប៊ិច)​ ពណ៌​ខ្មៅ​-ក្រហម​ ស៊េរីឆ្នាំ​២០១២ ពាក់ផ្លាកលេខ​ ភ្នំពេញ​1BT-9415 ។ ២-ទូរស័ព្ទ​ដៃ​ចំនួន​០២គ្រឿង​ ម៉ាកIphone 11 pro max ពណ៌ទឹកមាស​០១គ្រឿង​ និងម៉ាកOPPO​ A16  ពណ៌ខ្មៅ​០១គ្រឿង​។ ៣-ប្រាក់​ដុល្លា​រចំនួន​២០០$​ , ប្រាក់​រៀល​ ៥៥០០៛​ និង៤-កាបូប​ ពណ៌​ខ្មៅ​ ចំនួន០១។
ប្រភពដដែលបន្តថា មុនពេលកេីត
ហេតុជនរងគ្រោះបានជិះម៉ូតូត្រលប់មកពីទិញសោចាក់ទ្វារផ្ទះ​នៅឯផ្សារកោះធំ។ នៅថ្ងៃខែឆ្នាំ​ វេលាម៉ោងកេីតហេតុ​ខាងលេី ជនរងគ្រោះ​បានចតម៉ូតូទុកនៅក្រោមសំយាបខាងមុខផ្ទះ​ ហេីយដេីរចូលទៅក្នុងផ្ទះ​ដោយទុកទូរស័ព្ទ០២គ្រឿង​(Iphone 11 pro max​ និង​ Oppo A16)​នៅក្នុងហោប៉ៅម៉ូតូ(ឃ្លុបម៉ូតូ)​ខាងមុខ​ លុះពេលដេីរចេញត្រលប់មកវិញ​ស្រាប់តែបាត់ទូរស័ព្ទទាំង០២គ្រឿង​នោះតែម្ដង។  ពេលនោះជនរងគ្រោះ​បានឆែកមេីលកាមេរ៉ាសុវ​ត្តិភាព​ក្នុងផ្ទះក៏​បានឃេីញជនសង្ស័យធ្វេីសកម្មភា​ពចូលលួចយកទូរស័ព្ទខាងលេី​ ហេីយជិះម៉ូតូគេចខ្លួនបាត់ទៅ។
​       ក្រោយពីទទួលបានព័ត៌មានខាងលេីរួច កម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលព្រែកថ្មី​ សហ​ការជាមួយកម្លាំងនគរបាលជំនាញយុត្តិធម៌ស្រុក បានចុះទៅកន្លែងកេីតហេតុ​ ប្រមែប្រមូលព័ត៌មាន​ដេីម្បីងាយ​ស្រួលកំណត់អត្តសញ្ញាណនិងឃាត់ខ្លួនជន
ស​ង្ស័​យ​ដេីម្បីយកមកចាត់ការតាមនីតិវិធី។
​     នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង​ ១៤:០០​នាទី​ កម្លាំងនគរបាលចម្រុះ​ស្រុកកោះធំ​ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សៀង​ វ៉ាន់ឌី នៅចំណុចលេីផ្លូវជាតិលេខ២១​ ក្នុងភូមិ​កំពង់ស្វាយក្រោម​ ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ និងបន្តឃាត់ខ្លួនបក្ខពួក០១នាក់ទៀតឈ្មោះ​ ច្រោ​ វណ្ណារ៉ា​ ភេទប្រុស​ ភ្លាមៗផងដែរ។
​     តាមចម្លេីយសារភាពរបស់ឈ្មោះ​ សៀង​ វ៉ាន់ឌី​ បានឱ្យដឹងថាៈ​ មុនពេល
កេីតហេតុ​ ខ្លួន​បានជិះម៉ូតូ០១គ្រឿង​ ម៉ាកហុងដា (សង់ប៊ិច)​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1BT-9415 ចេញពីផ្ទះទៅរកទិញបាយហូប​នៅឯផ្សារកោធំ​ ពេលនោះស្រាប់តែបានឃេីញជនរងគ្រោះ​ជិះម៉ូតូ​០១គ្រឿងតែម្នាក់ឯង​ ហេីយនៅក្នុងហោប៉ៅម៉ូតូ(ឃ្លុប​ម៉ូតូ)​ មានទូរស័ព្ទ០២គ្រឿង​ ខ្លួនក៏ជិះតាមពីក្រោយម៉ូតូជនរងគ្រោះរហូតដល់ផ្ទះរបស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យ​ឃេីញជនរងគ្រោះចតម៉ូតូខាងមុខផ្ទះ​ហេីយដេីរចូលទៅក្នុងផ្ទះបាត់​ ដោយពុំបានយកទូរស័ព្ទ០២គ្រឿង​នោះទៅតាមខ្លួនទេ​។ ដោយឃេីញឱកាសល្អ​ ខ្លួន​ក៏បានចតម៉ូតូលេីផ្លូវបេតុងហួសផ្ទះជនរងគ្រោះបន្តិច​ រួចដេីរចូលទៅលួចយកទូរស័ព្ទដៃ​០២គ្រឿង​នោះ​ ហេីយជិះម៉ូតូគេចខ្លួ​នតែម្ដង។
​      បន្ទាប់​មកជនសង្ស័យ​ សៀង​ វ៉ាន់ឌី​ បានទៅផ្ទះឈ្មោះ​ ច្រោ​ វណ្ណារ៉ា​ ហេីយបានប្រាប់​ ច្រោ​​ វណ្ណារ៉ា​ អំពីទូរស័ព្ទដែលខ្លួនទេីបលួចបាន​ ហេីយពួកគេទាំង០២នាក់​ក៏បាននាំគ្នាយកទូរស័ព្ទ០១គ្រឿង​ ដែលលួចបានម៉ាក​ Iphone 11pro max ទៅលក់អោយគេនៅឃុំទឹកវិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ បានប្រាក់ចំនួន៣០០$​ ឯ០១គ្រឿង​ទៀតផ្ញេីទុកនៅនឹងឈ្មោះ​ ច្រោ​ រិទ្ធី​ ។ ជនសង្ស័យ​ សៀង​ វ៉ាន់ឌី​ បានឱ្យប្រាក់ទៅ​ ច្រោ​ វណ្ណារ៉ា​ ៤០$ ជាថ្នូរនៃការជួយជូនខ្លួនទៅលក់ទូរស័ព្ទនោះ។​ ពួកគេទាំង០២នាក់​បាននាំគ្នាយកប្រាក់ទាំងនោះ​ទៅទិញកាបូប​ សម្លៀកបំពាក់​ និង​ចាយវាយ​អស់ប្រាក់មួយចំនួន​ ដោយសល់ប្រាក់ជាប់ខ្លួនតែ​២០០$  និង៥៥០០៛​ប៉ុណ្ណោះ​ រួចនាំគ្នាត្រលប់មកផ្ទះវិញ​ ពេលមកដល់ចំណុចភូមិកំពង់ស្វាយក្រោម​ ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ក៏ត្រូវ​នគរបាលចម្រុះស្រុកកោះធំ​ ឃាត់ខ្លួន​បាន០១នាក់​ ឈ្មោះ​ សៀង​ វ៉ាន់ឌី​ ចំណែកឈ្មោះ​ ច្រោ​ វណ្ណារ៉ា​ បានរត់គេចខ្លួន​ ប៉ុន្តែមួយសន្ទុះក្រោយមកនគរបាលក៏បានឃាត់ខ្លួនបានមកវិញផងដែរ។
​     បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​ដូចបានចាប់យកខាងលេី​ ត្រូវ​បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីចាត់ការទៅតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print