ខេត្តកណ្ដាល: ជនសង្ស័យពីរនាក់ជា
មុខសញ្ញាលួចយ៉ាងសកម្មត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួនបានកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទី នៅចំណុចភូមិ
ចាមលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លាស់ រ៉ម៉ាស់ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ រស់នៅភូមិឃុំកេីតហេតុ។ ចំណែកជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះ សៀង វ៉ាន់ឌី (ហៅឈីត)ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ទី២-ឈ្មោះ ច្រោ វណ្ណារ៉ា (ហៅជ្រាច)ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ វត្ថុតាងរួមមាន៖ ១-ម៉ូតូ០១គ្រឿង ម៉ាកHonda (សង់ប៊ិច) ពណ៌ខ្មៅ-ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ1BT-9415 ។ ២-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកIphone 11 pro max ពណ៌ទឹកមាស០១គ្រឿង និងម៉ាកOPPO A16 ពណ៌ខ្មៅ០១គ្រឿង។ ៣-ប្រាក់ដុល្លារចំនួន២០០$ , ប្រាក់រៀល ៥៥០០៛ និង៤-កាបូប ពណ៌ខ្មៅ ចំនួន០១។
ប្រភពដដែលបន្តថា មុនពេលកេីត
ហេតុជនរងគ្រោះបានជិះម៉ូតូត្រលប់មកពីទិញសោចាក់ទ្វារផ្ទះនៅឯផ្សារកោះធំ។ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកេីតហេតុខាងលេី ជនរងគ្រោះបានចតម៉ូតូទុកនៅក្រោមសំយាបខាងមុខផ្ទះ ហេីយដេីរចូលទៅក្នុងផ្ទះដោយទុកទូរស័ព្ទ០២គ្រឿង(Iphone 11 pro max និង Oppo A16)នៅក្នុងហោប៉ៅម៉ូតូ(ឃ្លុបម៉ូតូ)ខាងមុខ លុះពេលដេីរចេញត្រលប់មកវិញស្រាប់តែបាត់ទូរស័ព្ទទាំង០២គ្រឿងនោះតែម្ដង។ ពេលនោះជនរងគ្រោះបានឆែកមេីលកាមេរ៉ាសុវត្តិភាពក្នុងផ្ទះក៏បានឃេីញជនសង្ស័យធ្វេីសកម្មភាពចូលលួចយកទូរស័ព្ទខាងលេី ហេីយជិះម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច កម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលព្រែកថ្មី សហការជាមួយកម្លាំងនគរបាលជំនាញយុត្តិធម៌ស្រុក បានចុះទៅកន្លែងកេីតហេតុ ប្រមែប្រមូលព័ត៌មានដេីម្បីងាយស្រួលកំណត់អត្តសញ្ញាណនិងឃាត់ខ្លួនជន
សង្ស័យដេីម្បីយកមកចាត់ការតាមនីតិវិធី។
នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលចម្រុះស្រុកកោះធំ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀង វ៉ាន់ឌី នៅចំណុចលេីផ្លូវជាតិលេខ២១ ក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងបន្តឃាត់ខ្លួនបក្ខពួក០១នាក់ទៀតឈ្មោះ ច្រោ វណ្ណារ៉ា ភេទប្រុស ភ្លាមៗផងដែរ។
តាមចម្លេីយសារភាពរបស់ឈ្មោះ សៀង វ៉ាន់ឌី បានឱ្យដឹងថាៈ មុនពេល
កេីតហេតុ ខ្លួនបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា (សង់ប៊ិច) ពាក់ស្លាកលេខភ្នំពេញ 1BT-9415 ចេញពីផ្ទះទៅរកទិញបាយហូបនៅឯផ្សារកោធំ ពេលនោះស្រាប់តែបានឃេីញជនរងគ្រោះជិះម៉ូតូ០១គ្រឿងតែម្នាក់ឯង ហេីយនៅក្នុងហោប៉ៅម៉ូតូ(ឃ្លុបម៉ូតូ) មានទូរស័ព្ទ០២គ្រឿង ខ្លួនក៏ជិះតាមពីក្រោយម៉ូតូជនរងគ្រោះរហូតដល់ផ្ទះរបស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យឃេីញជនរងគ្រោះចតម៉ូតូខាងមុខផ្ទះហេីយដេីរចូលទៅក្នុងផ្ទះបាត់ ដោយពុំបានយកទូរស័ព្ទ០២គ្រឿងនោះទៅតាមខ្លួនទេ។ ដោយឃេីញឱកាសល្អ ខ្លួនក៏បានចតម៉ូតូលេីផ្លូវបេតុងហួសផ្ទះជនរងគ្រោះបន្តិច រួចដេីរចូលទៅលួចយកទូរស័ព្ទដៃ០២គ្រឿងនោះ ហេីយជិះម៉ូតូគេចខ្លួនតែម្ដង។
បន្ទាប់មកជនសង្ស័យ សៀង វ៉ាន់ឌី បានទៅផ្ទះឈ្មោះ ច្រោ វណ្ណារ៉ា ហេីយបានប្រាប់ ច្រោ វណ្ណារ៉ា អំពីទូរស័ព្ទដែលខ្លួនទេីបលួចបាន ហេីយពួកគេទាំង០២នាក់ក៏បាននាំគ្នាយកទូរស័ព្ទ០១គ្រឿង ដែលលួចបានម៉ាក Iphone 11pro max ទៅលក់អោយគេនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានប្រាក់ចំនួន៣០០$ ឯ០១គ្រឿងទៀតផ្ញេីទុកនៅនឹងឈ្មោះ ច្រោ រិទ្ធី ។ ជនសង្ស័យ សៀង វ៉ាន់ឌី បានឱ្យប្រាក់ទៅ ច្រោ វណ្ណារ៉ា ៤០$ ជាថ្នូរនៃការជួយជូនខ្លួនទៅលក់ទូរស័ព្ទនោះ។ ពួកគេទាំង០២នាក់បាននាំគ្នាយកប្រាក់ទាំងនោះទៅទិញកាបូប សម្លៀកបំពាក់ និងចាយវាយអស់ប្រាក់មួយចំនួន ដោយសល់ប្រាក់ជាប់ខ្លួនតែ២០០$ និង៥៥០០៛ប៉ុណ្ណោះ រួចនាំគ្នាត្រលប់មកផ្ទះវិញ ពេលមកដល់ចំណុចភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ក៏ត្រូវនគរបាលចម្រុះស្រុកកោះធំ ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ សៀង វ៉ាន់ឌី ចំណែកឈ្មោះ ច្រោ វណ្ណារ៉ា បានរត់គេចខ្លួន ប៉ុន្តែមួយសន្ទុះក្រោយមកនគរបាលក៏បានឃាត់ខ្លួនបានមកវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដូចបានចាប់យកខាងលេី ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីចាត់ការទៅតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ