រថយន្ត៣គ្រឿងឆ្លងកាត់តាមច្រកបុស្សមន សង្ស័យដឹកឈើល្មើសច្បាប់ឆ្លងទៅវៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកផាន រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងមន្ត្រីរដ្ឋបាលព្រៃឈើស្វាយរៀង មន្រ្តីកងរាជ អាវុធហត្ថស្រុក មន្រ្តីសាខាគយ និងរដ្ឋាករស្រុកនិងសមត្ថកិច្ចចម្រុះបានចាប់ឃាត់រថយន្តធុនធំ៣គ្រឿងដឹកដើមអាកាស្យា សង្ស័យ មានបង្កប់ឈើខុសច្បាប់ រួចដឹកចូលទៅដីប្រទេសវៀតណាមតាមប៉ុស្ត៌ព្រំដែនបុស្សមន ក្នុងខេត្តស្វាយរៀង ។

ការចុះឃាត់រថយន្តនេះបានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ វាល ឃុំបុស្សមន ស្រុករំដួល ។ ក៏ប៉ុន្តែអ្វីដែរគួរឲ្យហួសចិត្តនោះសមត្ថកិច្ចទើបតែ ពិនិត្យបានរថយន្តមួយគ្រឿង ស្រាប់តែមានមន្រ្តីនគបាលប៉ុស្តិ៍វរព្រំដែនបុស្សមនម្នាក់បានមកបញ្ជាឲ្យម្ចាស់រថយន្តបើករថយន្តចេញតាមប៉ុស្តិ៍ព្រំដែនបុស្សមនឆ្លងចូលទៅក្នុងប្រទេសវៀតណាមយ៉ាងរំភើយ ។

លោកឈួន ចាន់វុឌ្ឍី ប្រធានផ្នែករដ្ឋបាល ព្រៃឈើស្វាយរៀងបានឲ្យដឹងថា រថយន្តដែលសង្សយ័បង្កប់ឈើខុសច្បាប់ ១-រថ យន្តម៉ាកហ៊ីយ៉ាន់ដាយភ្លៅ៥ ពាក់ស្លាក លេខត្បូងឃ្មុំ3A-0207 ទី២-រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ភ្លៅ៥ ពាក់ស្លាកលេខ ព្រះសីហនុ3A-1178 និងទី៣ – រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌៌ខៀវ ភ្លៅ៥ ពាក់ស្លាក លេខស្វាយរៀង3A-1205 ដឹកកំណាត់ដើមអាកាស្យាពេញទ្រុងតែខាងក្រោមពិសេសរថយន្តដែលគេបញ្ជាឲ្យបើកចូលទៅក្នុងប្រទេសវៀតណាមនោះសង្ស័យបង្កប់ឈើប្រណីត ។

ប្រភពដដែលបន្តទៀតថា សមត្ថកិច្ច សង្កាត់រដ្ឋបាលព្រៃឈើបានឃាត់រថយន្ត៣គ្រឿងពិនិត្យមើលសង្ស័យថាមានដឹក បង្កប់ឈើខុសច្បាប់ហើយបានសួរទៅកាន់អ្នកបើកបររថយន្តទាំងនោះគេឆ្លើយថា ពួកគេគ្រាន់ជាអ្នកស៊ីឈ្នួលដឹកឲ្យគេទេមិនដឹងថាម្ចាស់គេឈ្មោះអីឬក្រុមហ៊ុនឈ្មោះឡើយ គឺពួកគេស៊ីឈ្នួលដឹកពីស្រុកលើកដែកខេត្តកណ្តាលមកដល់ព្រំដែនវៀតណាមខេត្តស្វាយរៀងក្នុងតម្លៃ៨០ម៉ឺនរៀលក្នុងរថយន្តមួយគ្រឿង ។

ករណីនេះទោះបីលោកព្រះរាជអាជ្ញារងឲ្យម្ចាស់រថយន្តបើករថយន្តថយមកក្រោយចូលមកព្រំដែនខ្មែរវិញក៏ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្តាប់គឺបានបើករថយន្តចូលទៅខាងប្រទេសវៀតណាមដូច្នេះធ្វើឲ្យសមត្ថកិច្ចកាន់តែសង្ស័យថាពិតជាមានបង្កប់ឈើខុសច្បាប់ហើយមើលទៅទើបមិនព្រមឲ្យសមត្ថកិច្ចពិនិត្យ ។

លោកផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានឲ្យដឹងថា លោកបានធ្វើកំណត់ហេតុឆែកឆេរថយន្តទាំង៣គ្រឿងនេះនិងរថយន្តឈ្មើសរួចហើយនិងដាក់ កម្លាំងរដ្ឋបាលព្រៃឈើនិងមន្រ្តីកងរាជអាវុធហត្ថនិងកម្លាំងប៉ុស្តិ៍ច្រកព្រំដែនបុស្សមនចាប់ឃាត់រថយន្តល្មើសទាំង៣គ្រឿងមកដោះស្រាយតាមនីតិវិធី ។

លោកឈួនវុឌ្ឍីប្រធានផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងបានឲ្យដឹងថា ចំពោះ ឈ្មួញដឹកឈើឬកំណាត់ឈើអាកាស្យា ក៏ដោយបើដឹកឆ្លងដែនទៅបរទេសតាមច្បាប់គឺក្រុមហ៊ុនត្រូវតែមានអាជ្ញាបណ្ណនាំចេញឬសុំច្បាប់នាំចេញប៉ុន្តែសម្បីតែម្ចាស់ក៏មិនដឹងថាអ្នកណាជាម្ចាស់និងច្បាប់នាំឈើចេញក៏គ្មានគឺមានតែអ្នករត់ការតែមិនហ៊ានចេញមុខហើយពេលសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងគាត់ត្រួតពិនិត្យបែជាបើក រត់មិនឲ្យពិនិត្យផង ហើយវាហួសចិត្តនៅពេលឃើញសមត្ថកិច្ចនគបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនបុស្សមនបើកកុងត្រូលឲ្យរថយន្តទាំងបីគ្រឿងនិងរថយន្តតាកូម៉ារត់កាទៅយ៉ាងរលូន ។

ប្រភពពីប្រជាពលរដ្ឋបង្ហើបឲ្យដឹងថា រាល់យប់មានរថយន្តធុនធំប្រមាណ៥ទៅ១០គ្រឿងដឹកទំនិញចេញតាមច្រកប៉ុស្តិ៍ព្រំដែនបុស្សមន ហើយរថយន្ត៣គ្រឿងនេះ ដោយសារជាប់ផុងទៅមុខមិនរួច ទើបបែកធ្លាយដល់រដ្ឋបាលព្រៃឈើកុំអីទៅបាត់តាំងពីយប់មកម្ល៉េះ ៕

food1

food2

food3

food4

food5

food6

food7

food8

food9

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print