ខេត្តបន្ទាយមនជ័យ៖ ក្មេងស្រី១ខួបម្នាក់ បានស្លាប់ភ្លាមៗ ខណៈដែលក្មេងនោះរត់លេង ក្រោយត្រាក់ទ័រនៅវាលស្រែ អ្នកបើកបរមិនបានមើលក៏បានទម្លាក់ប៉ែលភ្ជួរ បានបណ្តាលឲ្យក្មេងស្រី បែកក្បាលខ្ទេចស្លាប់ភ្លាមមួយរំពេច ខណៈនោះអ្នកបើកត្រាក់ទ័រត្រូវបានកម្លាំង អាវុធហត្ថស្រុកថ្មពួក ឃាត់ខ្លួនយកមកសួរនាំ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តកាលពីព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៦។
ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឈ្មោះភ័ក្រ សុផារី ស្រីអាយុ១ឆ្នាំ រស់នៅភូមិត្រពាំធ្លក ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ឯអ្នកបើកបរត្រាក់ទ័រឈ្មោះ ធឿន ជឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានមុខរបរជាអ្នកបើកត្រាក់ទ័រ ស៊ីឈ្នួលភ្ជួដីតាមភូមិ។
មន្ត្រីអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា មុនពេលចាប់ខ្លួន កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ អ្នកបើកបរត្រាក់ទ័របានបើកត្រាក់ទ័រ ទៅឈប់ដោយគ្មានការប្រុងប្រយត្ន័ ដាក់ប៉ែលត្រាក់ទ័រ ចុះបានសង្កត់ក្មេងស្រីខាងលើ ដែលកំពុងដើរឡេងបណ្តាលឲ្យបែកក្បាលខ្ទេច ស្លាប់ភ្លាមៗមួយរំពេចន៍ ភ្លាមនោះអ្នកបើកត្រាក់ទ័រ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
បច្ចប្ប្នន្នសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកបើក បរត្រាក់ទ័រ ក្រោយសួរនាំត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការបន្តតាមច្បាប់៕
ដោយ៖ សីលា