អង្គការសហប្រជាជាតិបាននិយាយនៅទី១២ ខែធ្នូ ឆ្នាំ២០២២បានបញ្ជាក់ថា កុមារជាង១១,០០០នាក់ នាក់ត្រូវបានសម្លាប់ឬពិការនៅក្នុងជម្លោះក្នុងប្រទេសយេម៉ែនចាប់តាំងពីជម្លោះបានកើនឡើងក្នុងរយៈពេល៨ឆ្នាំកន្លងមក។
យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ចំនួនពិតប្រាកដនៃជនរងគ្រោះក្នុងជម្លោះនេះអាចនឹងមានច្រើនជាងនេះ។ លើសពីនេះ កុមារយេម៉ែនប្រហែល ២.២ លាននាក់កំពុងទទួលរងនូវកង្វះអាហារូបត្ថម្ភ។ មួយភាគបួនជាកុមារដែលមានអាយុក្រោម ៥ ឆ្នាំ ហើយកុមារទាំងនេះភាគច្រើនមានហានិភ័យខ្ពស់នៃជំងឺដូចជាជំងឺអាសន្នរោគ កញ្ជ្រឹល និងជំងឺផ្សេងៗទៀតអាចការពារបាន ជាមួយនឹងវ៉ាក់សាំង។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) បានប្រកាសថា មានកុមារជាង ១១,០០០នាក់ បានស្លាប់ និងពិការ ក្នុងសង្រ្គាមស៊ីវិល នៅយេម៉ែន អស់រយៈពេល ៨ឆ្នាំមកនេះ។
សង្រ្គាមស៊ីវិលនៅយេម៉ែន បានផ្ទុះឡើងកាលពីឆ្នាំ២០១៤មកម្ល៉េះ ហើយភ្លាមៗនោះក្រុមឧទ្ទាម ហ៊ូទី គាំទ្រដោយអ៉ីរ៉ង់បានដណ្ដើមគ្រប់គ្រងរដ្ឋធានីសាណា ដែលនេះជំរុញឱ្យអារ៉ាប៊ីសាអ៊ូឌីត ដឹកនាំក្រុមចម្រុះអារ៉ាប់ធ្វើអន្តរាគមន៍យោធាគាំទ្ររដ្ឋាភិបាលយេមែន។
គួរបញ្ជាក់ថា បើតាម UN តួលេខចុងក្រោយនៃកុមារដែលបានស្លាប់នៅក្នុងសង្រ្គាមយេម៉ែន មាន៣,៧៧៤នាក់ គិតពីចន្លោះខែមីនា ឆ្នាំ២០១៥ ដល់ខែកញ្ញា ឆ្នាំ២០២២៕ ដោយធីរីណា
រូបថត : TTXVN-VNA