សមត្ថកិច្ចជំនាញចាប់អណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក ៤០០គីឡូក្រាម គ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាគ្រឿងបរិភោគបង្កកនាំចូលកំពុងធ្វើឲ្យមានការព្រួយបារម្ភជាទូទៅពាក់ព័ន្ធនិងបញ្ហាសុខភាពផងធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វក្នុងស្រុកផង។រហូតមកដល់ពេលនេះបញ្ហាសាច់បង្កកនៅតែបន្តកើត មាន។ ជាក់ស្តែងមន្ត្រីជំនាញ បានបើកប្រតិបត្តិការស្ទាក់ចាប់ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដែលដឹកអណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កកទម្ងន់៤០០គីឡូក្រាម គ្មានលិខិតអនុញ្ញាត។

លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្រ្កាបបទល្មើសចលនាសត្វ បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង ១៥នាទីព្រឹក ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះស្ទាក់ចាប់ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក HONGDA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១F-១៦៤០ ដឹកផលិតផលមានដើមកំណើតពីសត្វ (អណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក) ចំនួន៤០០គីឡូក្រាម យកទៅលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

...

លោក ហ៊ុន សារ៉ាត់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ក្រុមការងារបានឃាត់ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងនេះ នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកក្រុមការងារ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print