អាមេរិកប្រមានពីការវាយប្រហារភេរវកម្ម​នៅក្នុងពេលប្រកួតអឺរ៉ូ​២០១៦

ចែករំលែក៖

ក្នុងរយៈពេល​២០ឆ្នាំកន្លងមកនេះជាលើកទី៣ហើយដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនប្រមានថា អឺរ៉ុបអាចនឹងរងការវាយប្រហារ ហើយបានស្នើដល់ពលរដ្ឋរបស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់អឺរ៉ុបផងដែរ។

បណ្តាញព័ត៌មាន​ ប៊ីប៊ីស៊ី បានដកស្រង់ការប្រកាសរបស់ក្រួសងការបរទេសអាមេរិកបញ្ចាក់ថា ​«ចំនួនអ្នកទេសចរណ៍អាមេរិកបានទៅកាន់អឺរ៉ុបក្នុងរដូវក្តៅ ហើយពលរដ្ឋទាំងនោះនឹងក្លាយជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម។ ការប្រកួតអឺរ៉ូឆ្នាំ​២០១៦ និងត្រូវធ្វើឡើងនៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៦ ហើយនិងបញ្ចប់នៅថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៦ ។

នៅពេលបច្ចុប្បន្នប្រទេសបារំាងស្ថិតនៅក្នុងភាពអាសន្ននៅឡើយ ក្រោយការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកា ឆ្នាំ​២០១៥។ ក្រុមភេរវកម្ម​ IS ទទួលខុសត្រូវក្នុងការវាយប្រហារខាងលើ។

នៅខែមីនា ឆ្នាំ​២០១៦ មានការវាយប្រហារនៅក្នុងប្រទេសប៊ែលហ្សិក​សម្លាប់មនុស្ស ​៣២នាក់ ក៏ជាស្នាដៃរបស់ក្រុម IS ផងដែរ។

តាមគម្រោងនឹងមានពលរដ្ឋប្រមាណ​១លាននាក់ពីអាមេរិកទៅកាន់បារំាងទស្សនាការប្រគួតអឺរ៉ូឆ្នាំ​២០១៦ ។ ទាំងនោះហើយបានជាអាមេរិកស្នើរឲ្យពលរដ្ឋរបស់ខ្លួនកាត់បន្ថយការទៅកាន់ទីនោះចៀសវាងហេតុការអាក្រក់កើតឡើង។

ដើម្បីទប់ស្កាត់ការវាយប្រហារកើតឡើងជាយថាហេតុ​បារំាងបានដាក់ពង្រាយកម្លាំងសន្តិសុខរហូតដល់ ៩ម៉ឺននាក់ការពារការសន្តិសុខទប់ស្កាត់ការវាយប្រហារភេរវកម្មកើតឡើង។

ការវាយប្រហារអាចនឹងកើតឡើងនៅពេលដែលក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS កំពុងតែចុះខ្សោយក្នុងសមរភូមិការពារតំបន់ ដែលខ្លួនធ្លាប់គ្រប់គ្រង ក្រុមនេះបានឡើងគម្រោងវាយប្រហារទៅលើទីតាំងនានាក្នុងតំបន់ងអឺរ៉ប និងរុស្ស៊ី ពិសេសគឺវាយប្រហារទៅលើក្រុមអ្នកគាំទ្របាល់ទាត់នៅក្នុងការប្រកួតបាល់ទាត់អឺរ៉ូឆ្នាំ២០១៦ ដែលធ្វើឡើងនៅទីក្រុង Marseilles ប្រទេសបារាំង ។

តាមរូបភាពដែលប្រមូលបានពីកំព្យូទ័រយួរដៃរបស់ជនដៃដល់ក្រោយសម្រុកចូលចាប់ខ្លួនជនសង្ស័យក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិច ដែលមានឈ្មោះថា Salah Abdersam គឺជាអ្នកនៅពីក្រោយការវាយប្រហារក្នុងប្រទេសបារាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ។

ក្រុមនេះបានបញ្ជូនភេរវករទៅបង្កប់ខ្លួនដើម្បីវាយប្រហារទៅលើក្រុមអ្នកគាំទ្រការប្រកួតរបស់អង់គ្លេស និងរុស្ស៊ី នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ។ ក្រុមអ្នកគាំទ្របាល់ទាត់ប្រទេសអង់គ្លេស និងរុស្ស៊ីគីជាគោលដៅនៅក្នុងការវាយប្រហារខាងលើ ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ មានការវាយប្រហារនៅទីក្រុងបារីស សម្លាប់មនុស្ស ១៣០នាក់ និងរាប់រយនាក់រងរបួស ។ នៅពេលជាមួយគ្នានោះ ជនវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងហ្វូងមនុស្សក្នុងពហុកីឡដ្ឋាន Stade de France នៅ Saint-Denis បានយ៉ាងងាយស្រួលសម្លាប់មនុស្សដល់ទៅ៨៩នាក់ ។

ប៉ូលិសបារំាងបានបង្កើតការយាមល្បាត និងតាមដានរាល់សកម្មភាពសង្ស័យ ដើម្បីទប់ស្កាត់ការវាយប្រហារកើតឡើងក្នុងពេលប្រគួកួតបាល់ទាត់អឺរ៉ុប ដោយសារតែពេលនេះមានក្រុមភេរវករជាច្រើនបានចូលទៅកាន់ប្រទេសបារាំងតាមរយៈជនភៀសខ្លួនមកពីអីរ៉ាក់ និងស៊ីរី៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print