កីឡាទ្រីយ៉ាត្លុងកម្ពុជាកំពុងសម្រួចគុណផលហ្វឹកហាត់សម្រាប់ចូលរួមប្រកួត IRON MEN 2016

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបាននិងកំពុងសម្រួចគុណផលកីឡាករកីឡាការិនីជម្រើសជាតិរបស់ខ្លួនដើម្បីទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ធំមួយ មានឈ្មោះថា  IRON MEN 2016នៅប្រទេសវៀតណាម នាខែតុលាឆ្នាំ២០១៦ នេះបើតាមការឲ្យដឹងពី លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាកាលពីព្រឹកថៃ្ងទី៣១ខែឧសភាឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកបញ្ញា បានបញ្ជាក់ថា ព្រឹត្តិការណ៍ IRON MEN នៅប្រទេសវៀតណាមនេះ គឺជាព្រឹត្តិការណ៍ប្រកួតមួយដែលមានកម្រិតខ្ពស់ជាងការប្រកួតកីឡាទ្រីយ៉ាត្លុងធម្មតាហូតដល់ទៅ៣ដងឯណោះ ហើយ កីឡាករកីឡាការិនីកម្ពុជាមិនធ្លាប់ចូលរួមប្រកួតឡើយ ពីព្រោះកម្រិតខុសពីទ្រីយ៉ាត្លុងធម្មតា ដោយ IRON MEN ទ្រីយ៉ាត្លុង មាន វិញ្ញាសាធំជាងវិញ្ញាសាទ្រីយ៉ាត្លុងធម្មតា គឺតម្រូវ​ឲ្យកីឡាករកីឡាការិនីហែលទឹកចម្ងាយ១.៩០០ម៉ែត្រ , ជិះកង់ចម្ងាយ៩០គីឡូម៉ែត្រ និង រត់ចម្ងាយ២១គីឡូម៉ែត្រ ដែលកីឡាករកីឡាការិនីទ្រីយ៉ាត្លុងធម្មតា ពួកគេលេងតែ វិញ្ញាសាហែលទឹក១.៥០០ម៉ែត្រ វិញ្ញាសាជិះកង់ចម្ងាយ៤០គីឡូម៉ែត្រ និង រត់ចម្ងាយ១០គីឡូម៉ែត្រប៉ុណ្ណោះ។

លោកបានញ្ជាក់ថា សម្រាប់កីឡាករកម្ពុជា ២នាក់ដែលមានសមត្ថភាពខ្ពស់គឺទី១- កីឡាករ នាង ពេជ្រពិសិដ្ឋ និងទី២-កីឡាករ ឈុន ប៊ុនថន ប៉ុន្តែ សហព័ន្ធនៅមិនទានកំណត់ថា តើត្រូវបញ្ជូនកីឡាករកីឡាការិនីណាបន្ថែមទៀតនោះទេ ដោយរង់ចាំការធ្វើតេស្តសមត្ថភាព បន្តទៀត មុនថ្ងៃចេញដំណើរទៅប្រទេសវៀតណាម ។ ព្រឹត្តិការណ៍ IRON MEN ទ្រីយ៉ាត្លុង មាន៣វិញ្ញាសាបូកបញ្ចូលគ្នា កីឡាករកម្ពុជាទំនងអាចជួបបញ្ហាប្រឈមខ្លាំងគឺហែលទឹក១.៩០០ម៉ែត្រ បើប្រៀបធៀបជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ។ បញ្ហាដែលកីឡាករកម្ពុជាយើងជួបប្រទះការលំបាកពេលហែលទឹកនោះ គឺបណ្តាលមកពីធនធានមនុស្ស ពីព្រោះកីឡាករកម្ពុជាយើងនូវពេលធំពេញវ័យទើបបានចូលហ្វឹកហាត់ និងខ្វះខាត់ឧបករណ៍ហ្វឹកហាត់ ពិសេសទីលានហ្វឹកហាត់តាមលក្ខណៈស្តង់ដារគឺមិនមានគ្រប់គ្រាន់ដូចបណ្តាប្រទេសផ្សេងៗឡើយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាទើបតែទទួលបានកង់ចំនួន២គ្រឿងពីក្លិបកីឡាតាខ្មៅ រួមនឹងសម្ភារមួយចំនួនទៀតសរុបជាថវិកាចំនួន៧.០០០ដុល្លារ៕

13325743_601893993299937_3312164277621851658_n

13346649_1102683853132435_8442810616665249919_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print