ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ត្រូវបានគេនាំយកទៅសង្គ្រោះព្យាបាលបន្ទាន់ នៅគ្លីនិកឯកជនភ្លាមៗ បន្ទាប់ពីកន្ត្រោកយោង ក្នុងការដ្ឋានអាគារកម្ពស់១១ជាន់ ស្ថិតតាមបណ្តោយផ្លូវលេខ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានដាច់ធ្លាក់ត្រូវក្បាល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចពុំទាន់បានបញ្ជាក់ពី អត្តសញ្ញាណជនរងគ្រោះ នៅឡើយនោះទេ ប៉ុន្តែកម្មករសំណង់រូបនេះ ទំនងជារងរបួសធ្ងន់ ខណៈកន្ត្រោកយោង សម្រាប់ដាក់ ខ្សាច់ធ្លាក់ត្រូវចំបែកក្បាល។
ប្រជាពលរដ្ឋសំណូមពរអោយសាលារាជធានី ក៏ដូចខាងក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់មេត្តាជួយអោយក្រុមការងារពិនិត្យទៅលើសំណង់ការដ្ឋាននិមួយៗនៅរាជធានី-ខេត្តផង តើបានគោរពតាមស្តង់ដារបច្ចេកទេសឬច្បាប់សំណង់ឬទេ ចៀសវាងងាយរងគ្រោះដល់កម្មករនឹងប្រជាពលរដ្ឋ៕
ដោយ សុខ ខេមរា
...