មួយសប្តាហ៍មានជនភៀសខ្លួន​ ៨៨០នាក់ស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ

ចែករំលែក៖

កាលពីថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៦ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះមានជនភៀសខ្លួនរហូតដល់ទៅ ​៨៨០នាក់ស្លាប់។

ការស្លាប់យ៉ាងច្រើននោះត្រូវបានគេចាត់ទុកថា ជាថ្ងៃខ្មៅងងឹតបំផុតសម្រាប់ជនភៀសខ្លួនទៅកាន់អឺរ៉ុបក្នុងរយៈពេល​១ឆ្នាំកន្លងមក។ តួលេខាងលើពឹងផ្អែកទៅលើអ្នកដែលរួចផុតពីក្តីសម្លាប់បានបញ្ចាក់ឲ្យដឹង។

តាមឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនបានបញ្ចាក់ថា ក្នុងរយៈ​៥ខែដើមឆ្នាំ​២០១៦ មានមនុស្សដល់ទៅ​២,៥១០នាក់ស្លាប់ នៅដែនសមុទ្រមេឌីទែរ៉ាណេ ដោយសារតែការលិចនាវាដឹកពួគេ។ កាលពីឆ្នាំ​២០១៥ មានតែ ១,៨៥៥នាក់ប៉ុណ្ណោះស្លាប់ក្នុងដំណាក់កាលដូចគ្នា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះជនភៀសខ្លួនទៅកាន់អឺរ៉ុបកើនឡើងជាលំដាប់ក្រោយពេលស្ងប់ស្ងាត់។ ការចូលទៅកាន់អឺរ៉ុបកាន់តែច្រើននោះធ្វើឲ្យប្រទេសក្នុងតំបន់នេះពិបាក់បែងចែកជនភៀសខ្លួនឲ្យទៅរស់នៅក្នុងប្រទេសរបស់ខ្លួន។ ទាំងនោះហើយទើបអឺរ៉ុបបានសម្រេចចេញច្បាប់មួយបើប្រទេសណាមិនទទួលជនភៀសខ្លួនគឺត្រូវតែបង់ប្រាក់។

នៅក្នុង​កាលៈទេសៈ​ដែល​នៅ​មាន​ប្រទេស​អឺរ៉ុប​ច្រើននៅ​រារែកមិនចង់​អនុវត្ត​ការ​បែងចែក​ជនភៀសខ្លួន គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ចាត់​វិធានការ​ថ្មីដើម្បី​ចាប់បង្ខំ​ដៃឲ្យ​ទទួលជនភៀសខ្លួន។ កាលពី​ថ្ងៃ​ពុធ គណៈកម្មការ​អឺរ៉ុបបាន​ស្នើ​បង្កើត​មូលនិធិ​មួយ​ដែល​មាន​ឈ្មោះ​ថា វិភាគទាន​នៃ​ការចែករំលែក​ជួយគ្នា ពោលគឺប្រទេស​សមាជិក​អឺរ៉ុប​ត្រូវ​បង់ប្រាក់​២សែន៥ម៉ឺនអឺរ៉ូ សម្រាប់​ជនភៀសខ្លួន​ម្នាក់ ដែល​គេ​បដិសេធ​មិន​ផ្តល់​សិទ្ធិជ្រកកោន។ ទឹកប្រាក់​ប្រមាណ ២សែន ៥ម៉ឺនអឺរ៉ូ ក្នុង​ជនភៀសខ្លួន​ម្នាក់ នឹង​ត្រូវ​ផ្តល់​ទៅ​ឲ្យ​ប្រទេស​ដែល​សុខចិត្ត​ទទួល​ជនភៀសខ្លួន​ជំនួស​ប្រទេស​ ដែល​បដិសេធ។

រដ្ឋាភិបាល​ហុងគ្រីតាមរយៈរដ្ឋមន្រ្តី​ការបរទេសបាន​ប្រតិកម្ម​ខ្លាំងៗដោយ​បាន​ចាត់ទុកសំណើ​របស់​គណៈកម្មការ​អឺរ៉ុប​ថា ជាការគំរាមមួយ​ដែល​មិនអាច​ទទួល​យកបាននិង​ដែល​មិនមែន​ជា​នយោបាយរបស់​អឺរ៉ុប។ ប្រឈមមុខ​នឹង​លំហូរ​ចូល​ដោយ​គំហុក ជនភៀសខ្លួនជាង ១លាននាក់នៅ​ឆ្នាំ២០១៥ ដែល​ភាគច្រើនមក​ស៊ីរី អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់ សហភាព​អឺរ៉ុប​ត្រូវ​បង្ខំចិត្ត​សើរើ​ឡើងវិញ បទបញ្ជា​ទីក្រុង​ឌូប្លាំងដែល​នៅក្នុង​នោះគឺ​ប្រទេស​ដំបូងគេ ដែល​ជនភៀសខ្លួន​ដាក់ជើង ដែល​ត្រូវ​ដោះស្រាយ​ទទួល​ជនភៀសខ្លួន​មុនគេ។ ដោយសារ​តែ​បទបញ្ជា​ឌូប្លាំង អ៊ីតាលី និង​ក្រិក​ត្រូវ​ត្រដរ​ខ្យល់ ដោយសារ​តែ​មិនអាច​ដោះស្រាយតែ​ម្នាក់ឯង បញ្ហា​ជនអន្តោប្រវេសន៍ និង​ជនភៀស​ខ្លួនតទៅទៀតក្នុង​ពេល​ដែល​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ជាពិសេស ហុងគ្រី ប៉ូឡូញ សាធារណរដ្ឋ​ឆែក ហើយ​និង​ស្លូវ៉ាគី បាន​ប្រឆាំង​ដាច់ខាតមិន​ទទួល​យក ការ​បែងចែក ទទួល​ជនភៀសខ្លួនដែល​កំណត់​ដោយ​គណៈកម្មការ​អឺរ៉ុប។

ទៅតាម​កូតា​របស់​គណៈកម្មការ​អឺរ៉ុប ប្រទេស​សមាជិក​ទាំង​២៨ ​របស់​សហភាពអឺរ៉ុប​ត្រូវ​ទទួល​យក​ជនភៀសខ្លួន ទៅតាម​ទំហំ​ប្រទេស ផលិតផល​ក្នុង​ស្រុក​សរុប​របស់ខ្លួន និង​ការខិតខំ​ប្រឹងប្រែង​កន្លង​មកក្នុង​ការផ្តល់​សិទ្ធិជ្រកកោន​ដល់​ជនភៀសខ្លូន។ អាច​និយាយ​ម្យ៉ាងថា យន្តការ​សមភាព​របស់​​អឺរ៉ុប នឹង​ត្រូវគេ​ចាប់អនុវត្ត​ភ្លាម នៅពេល​ប្រទេស​មួយប្រឈម​លំហូរ​ជនភៀសខ្លួនច្រើន​ជាង ១៥០ភាគរយនៃ​កូតា​ដែល​ខ្លួន​ត្រូវ​ទទួល។ ពោល​គឺ​យន្តការ​ស្មើភាព​នឹង​ចាប់តម្រូវ​ប្រទេស​ដែល​ខ្វះ មិនទាន់​ទទួល​ជនភៀខ្លួន​គ្រប់តាម​កូតារបស់ខ្លួនឲ្យ​ទៅ​ជួយចែក​រំលែក​សម្រាល​បន្ទុក​ពី​ប្រទេស​ដែល​ប្រឈមខ្លាំង​នឹង​លំហូរ​ជនភៀសខ្លួនដូច​ករណី​ប្រទេស​អាល្លឺម៉ង់ជា​ឧទាហរណ៍​ស្រាប់។

យ៉ាងណា​ក៏ដោយយន្តការ​សមភាពនិង​វិភាគ​ចែករំលែក​នៅ​មិនទាន់​ត្រូវ​គេ​អនុវត្ត​បាន​ភ្លាម​នៅ​ឡើយ​ទេដោយសារ សំណើ​របស់​គណៈកម្មការ​អឺរ៉ុបត្រូវ​ឆ្លងកាត់​ការបោះឆ្នោតឯកភាព​ពី​ប្រទេស​សមាជិក​អឺរ៉ុប និង​សភា​អឺរ៉ុប​ជា​មុន​សិន។ បណ្តា​ប្រទេស​អឺរ៉ុប ដូចជា​ហុងគ្រី ប៉ូឡូញ ដែល​ប្រឆាំង មិន​ចង់​ទទួល​ជនភៀសខ្លួន ប្រាកដ​ជា​នឹង​ប្រើ​សំឡេង​របស់​ខ្លួនដើម្បី​ប្រឆាំងជាថ្មី​នឹង​យន្តការ​របស់​គណៈកម្មការ​អឺរ៉ុប៕

ASYLUM SEEKERS FLEE SINKING BOAT NEAR CHRISTMAS ISLAND...Australian navy personnel rescue asylum-seekers from a sinking boat off Christmas Island in October 2001. The Australian government came under attack February 17, 2002 over its assertion that asylum seekers threw their children overboard in an effort to stay in Australia. The government campaigned heavily on its anti-boatpeople stance at last years election, but two government reports to parliament last week revealed its claim of children being thrown overboard off Christmas Island was false.    REUTERS/Australian Navy   NO ARCHIVE    NO SALES

1 (1)

MEDITERRANEAN SEA REFUGEES

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print