ភ្នំពេញ៖ ស្រ្តីជាកម្មកររោងចក្រម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីប្តីកំហូចបានដែលបានលែងលះជាមួយគ្នា មួយរយៈ ហើយសុំរួមរស់ជាមួយវិញ មិនបានប៉ុន្មានថ្ងៃផង បែរជាលោកប្តីកំហូតនោះលួច គាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ លុយកាក់ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣១ ខែឧសភា តែមិនទាន់បានមកប្តឹងប៉ូលីសភ្លា
ស្ត្រីខាងលើមានឈ្មោះ ភួន អៀន អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិតំណាក់ចារ ឃុំត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកលោកប្តី កំហូចនោះមានឈ្មោះ មៀន សុខចាន់ អាយុ២៦ឆ្នាំ មុខរបរ ជាងផ្សារដែក មានកូនចំនួន២នាក់ ស្រីទាំង២ នៅក្នុងបន្ទុកគ្រួសារ។
តាមការរៀបរាប់ពីស្រ្តីខាងលើ បានឲ្យដឹងថា គ្រួសាររបស់គាត់បន្ទាប់ពី រស់នៅមិនចុះសម្រុងគ្នា ហើយបានលែងលះគ្នាអស់មួយរយៈពេលហើយ លោកប្តីកំហូចនោះបានមកលួងលោមជានាគ្នាវិញ ហើយក្នុងនាមអតីតជាប្រពន្ធ ទន់ចិត្តនូវការលួងលោម ម៉្យាងនឹកឃើញកុំឲ្យកូនកំព្រាឪពុកក៏សម្រេចចិត្តស្រុះស្រួលគ្នាវិញ រយៈពេលជាង១ខែមកហើយ លុះមកដល់រសៀលថ្ងៃទី៣១ ខែឧសភា ខណៈដែលខ្លួន ទៅធ្វើការបាត់ ចាក់សោបន្ទប់ចោល ដល់ពេលចេញពីធ្វើការវិញ អ្នកជិតខាងប្រាប់ថាប្តីបានគាស់សោបន្ទប់ ចូលដឹកអីវ៉ាន់ចេញទៅបាត់ហើយ ។ ស្រ្តីដដែលបន្តទៀតថា សម្ភារបាត់បង់ដោយសារលោកប្តីលួចយករត់ទៅបាត់មានលុយ ជាង១០០ដុល្លារ អត្តសញ្ញាណបណ្ណសៀវភៅគ្រួសារ លិខិតឆ្លងដែន និងសម្ភារមួយចំនួនទៀត ។
ក្រោយពីបាត់បង់ សម្ភារៈ ឯកសារផ្ទាល់ខ្លួន ទើបព្រឹកថ្ងៃទី១ខែមិថុនាស្រ្តី
ដោយ៖ សុខាសែនជ័យ