មេឃុំកោះថ្កូវ និងប្រធានសហគមន៍នេសាទពាមពពេជ រងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានដុតនិងកាប់ព្រៃលិចទឹកវាតយកដីធ្វើកម្មសិទ្ធ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មេឃុំកោះថ្កូវលោក ចិន ផាន់ណា និងលោក​ ងិន សាវឿន ប្រធានសហគមន៍នេសាទពាមពពេជ ត្រូវបានរងនូវការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានឃុបឃិតគ្នាដុត និងកាប់បំផ្លាញព្រៃលិចទឹកស្ថិតក្នុងតំបន់៣ ជាច្រើនហិកតាដើម្បីវាតយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា កន្លងមកនេះលោកមេឃុំកោះថ្កូវនិងលោកប្រធានសហគមន៍នេសាទពាមពេជ ក្នុងស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង បានរួមគំនិតគ្នាលួចធ្វើការដុត និងកាប់បំផ្លាញព្រៃលិចទឹកស្ថិតក្នុងតំបន់ហាមឃាត់អស់ជាច្រើនហិកតាដើម្បីវាតធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។​​​

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលឡើយកាលពីថ្នាក់ដឹកនាំសហគមន៍ចាស់ពុំដែលនណាម្នាក់បានលូកដៃចូលទៅកាប់បំផ្លាញដីព្រៃលិចទឹកដែលជាតំបន់អភិរក្សនេះទេ ប៉ុន្តែក្រោយពី ងិន សាវឿន បានចូលកាន់ជាប្រធានសហគមន៍ពាមពេជនេះ គឺបានប្រមែប្រមូលក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន ដោយរួមគំនិតជាមួយលោក ចិន ផាន់ណា ជាមេឃុំពាមឆ្កោក ដែលត្រូវជាបងប្អូនចូលមកកាប់បំផ្លាញព្រៃលិចទឹកនេះនៅតំបន់អភិរក្សនេះទៀតផង ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីរដូវប្រាំងកន្លងទៅនេះ បឹងអភិរក្សមេពូជត្រី បឹងទទឹងថ្ងៃ ត្រូវបានមេឃុំរួមនិងប្រធានសហគមន៍នេសាទនេះបូមពង្រីងចាប់យកត្រីផងដែរ ។ ដែលទាំងនេះគឺជាការបំផ្លេចបំផ្លាញមួយយ៉ាងធំនូវធនធានជលផល និងបានប្រព្រឹត្តខុសពីច្បាប់ស្តីពីជលផលផងដែរ ។

ប្រជាពលរដ្ឋនៅភូមិពាមពេជមានការសោកស្តាយយ៉ាងខ្លាំងចំពោះការកាប់បំផ្លាញព្រៃលិចទឹកនៅចំណុចបឹងទទឹងថ្ងៃនេះ ហើយបើនៅតែបណ្តែតបណ្តោយតទៅទៀតនោះធនធានជលផលទាំងនេះនឹងរលាយហិនហោចជាមិនខាន ដែលករណីនប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្ត និងជំនាញរដ្ឋបាលជលផលមេត្តាចុះទៅពិនិត្យនៅតំបន់នេះផង បើទុកទៀតទំហំនៃការកាប់បំផ្លាញកាន់តែរីករាលដាលធំទៅៗជាមិនខាន ។

ពាក់ព័ន្ធនិងករណីនេះលោកមេឃុំកោះថ្កូវ និងប្រធានសគមន៍នេសាទពាមពពេជ មិនអាចទាក់សុំការបំភ្លឺបាននោះទេ ។ ចំណែកឯលោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ករណីនេះលោកបានជ្រាបហើយ និងបានឲ្យកម្លាំងចុះទៅពិនិត្យរួចហើយដែរ ដែលករណីនេះកម្លាំងជលផលនៅមូលដ្ឋាននោះបានរាយ ការណ៍ គឺមានតែការកាប់ពង្រាបដីស្រែចាស់តែប៉ុណ្ណោះ តែប្រសិនបើមានការកាប់វាតថ្មី គឺមិនត្រូវអនុញ្ញាតនោះទេ ព្រោះថា កាកាប់បំផ្លាញព្រៃលិចទឹកគឺពិតជាបផ្តល់នូវផលប៉ះពាល់យ៉ាងធំធេងដល់ធនធាននជលផល ។ ហើយប្រសិនបើរកឃើញថា មានការកាប់បំផ្លាញព្រៃលិចទឹកពិតប្រាកដមែននោះ គឺត្រូវប្រឈមនឹងការអនុវត្តច្បាប់ស្តីពីជលផលចំពោះអ្នកប្រព្រឹត្តិ  ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print