ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតថ្លុងៗនៅកណ្ដាលទន្លេដោយគ្មានអាជ្ញាធរណាម្នាក់អើពើ រវល់តែរុញដាក់គ្នា

ចែករំលែក៖

​ភ្នំពេញ ៖ ប្រទះឃើញសាកសព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បានអណ្តែតផ្លុងៗនៅកណ្តាលទន្លេដោយគ្មានអាជ្ញាធរណាម្នាក់អើពើ ដែលប្រជាពលរដ្ឋជាអ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វាឃើញ​អណ្ដែត​នៅ​កណ្តាល​ទន្លេកាលពីម៉ោងជិត១១ ថ្ងៃត្រង់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ​ថា សពអណ្តែតទឹកនេះគឺស្ថិតនៅក្នុងទឹកដីខណ្ឌជ្រោយចង្វា ហើយអាជ្ញាធរខណ្ឌ​ជ្រោយចង្វា​​ថា ​នៅ​ក្នុង​ដែនដី​ខណ្ឌដូនពេញ ដោយអាជ្ញាធរមួយៗមិន​ព្រម​ជួយ​អូស​ចូល​ខាង ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​និង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារព្រោះខ្លាចខូចប្រយោជន៍ខ្លួន ។

សូម​បញ្ជាក់​ថា សាកសព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ខាងលើ​បាន​ត្រូវ​ប្រជាពលរដ្ឋ​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ចាស់​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​តាំងពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ២០១៦​មក​ម្ល៉េះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣​ម៉ោង​ទៅ​ហើយ​គិត​ត្រឹម​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​និង​រុញ​ដាក់​គ្នា​ខ្វះ​ការ​ទទួលខុសត្រូវ មិន​សមជា​មន្ត្រី​ធ្វើការ​បម្រើ​រាស្ត្រ​សុខចិត្ត​ទុក​សព​ចោល​កណ្តាលទន្លេ។

ពាក់ព័ន្ធករណីសពអណ្តែតទឹកនេះ នគរដ្រេហ្គន មិនអាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​សាលា​ខណ្ឌ​ទាំង​ពីរ​គិត​មកដល់ម៉ោង​ជាង៣​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ​ដដែល​នេះបានឡើយ៕

image2

image3

image4

image1

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print