តាមតួលេខរបស់មូលនិធិ «បោះជំហានដោយសេរី» បានប្រកាសកាលពីថ្ងៃតី៣១ ខែឧសភា ថា នៅលើពិភពលោកទាំងមូលមានពលរដ្ឋប្រមាន ៤៦លាននាក់រស់នៅក្នុងស្ថានភាពដូចជាទាសករដាច់ថ្លៃ។
មូលនិធិ បោះជំហានដោយសេរី គឺមូលនិធិមនុស្សធម៌បង្កើតឡើងដោយលោក Andrew Forrest មហាសេដ្ឋីជនជាតិអូស្ត្រាលី ។ ការប្រកាសពីតួលេខខាងលើគឺជាឆ្នាំទី៣ហើយស្តីអំពីស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋដូចជាទាសករ។ តួលេខពឹងផ្អែកទៅលើអ្នកដែលរស់នៅដូចជាទាសករ ការជួញដូរផ្លូវភេទ បង្ខំធ្វើការលើសកំណត់ជាដើម។
តាមតួលេខាងលើ បច្ចុប្បន្នមានពលរដ្ឋរហូតដល់ទៅ ៤៥.៨លាននាក់កំពុងតែរស់នៅដូចទាសករគឺកើនឡើង៣០ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលមាន ៣៥.៨ភាគរយប៉ុណ្ណោះ។ លោក Forrest បានបង្ហញការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលជនភៀសខ្លួនគ្រប់ដណ្តប់គ្រប់ទិសទីជុំវិញពិភពលោកធ្វើឲ្យចំនួនទាសករនៅលើពិភពលោកកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ។
តាមតួលេខបានឲ្យដឹងថា ចំនួនពលរដ្ឋក្លាយជាទាសករមាននៅក្នុង ១៦៧ប្រទេស ហើយប្រទេសដែលមានច្រើនជាងគេបំផុតគឺនៅក្នុងប្រទេសឥណ្ឌា បន្ទាប់មកគឺកូរ៉េខាងជើង។ នៅក្នុងប្រទេសឥណ្ឌាមានពលរដ្ឋរស់នៅដូចទាសកររហូតដល់ ១៨.៧លាននាក់ក្នុងចំណោមពលរដ្ឋ ១.៣ពាន់លាននាក់ ។ ចំណែកកូរ៉េខាងជើងវិញមានពលរដ្ឋរស់នៅដូចទាសករច្រើនជាងគេបំផុតគឺក្នុងចំណោមពលរដ្ឋ២០នាក់មានម្នាក់ជាទាសករស្មើរ ៤.៤ភាគរយក្នុងចំណោមពលរដ្ឋ ២៥លាននាក់។
មានពលរដ្ឋប្រមាណ ៥៨ភាគរយរស់នៅដូចជាទាសករមាននៅក្នុងប្រទេសចំនួន៥ គឺ ឥណ្ឌា ចិត ប៉ាគីស្ថាន បង់ក្លាឌែស និងអ៊ុយបេគិស្ថាន។ ប៉ុន្តែចំនួនប្រទេសដែលមានទាសករច្រើនជាងគេបំផុតគឺកូរ៉េខាងជើង អ៊ុយបេគិស្ថាន។
រដ្ឋាភិបាលដែលតិចធ្វើសកម្មភាពទប់ស្កាត់ ការប្រើប្រាស់មនុស្សដូចទាសកររួមមានកូរ៉េខាងជើង អីរ៉ង ហ្គីនៀ និងហុងកុង។ ផ្ទុយទៅវិញរដ្ឋាភិបាលដែលខិតខំទប់ស្កាត់ហេតុការនោះមាន ហូឡង អាមេរិក អង់គ្លេស ស្វេស និងអូស្ត្រាលី៕
ប្រែសម្រួល៖ សាធី