ក្លិប Leeds Unitedដែលស្ថិតនៅក្នុង ក្របខ័ណ្ឌអង់គ្លេស Championship បាន បណ្តេញលោកSteve Evans ចាញពីតំណែងគ្រូបង្វឹកហើយក្រោយគាត់ដឹកនាំបានត្រឹមតែ៧ខែប៉ុណ្ណោះ ។
លោក Massimo Cellino ប្រធានក្លិប Leeds Unitedបាននិយាយថា “Steve Evansបានបំពេញតួនាទីរបស់ខ្លួន ដោយបានជួយក្រុមយើងនៅក្របខ័ណ្ឌ Championshipបន្តទៀត។ ប៉ុន្តែពួក យើងត្រូវការ អ្នកថ្មីដើម្បីសម្រេចគោលដៅរបស់យើងនៅរដូវកាលក្រោយ”។
ម្ចាស់ក្លិបសញ្ជាតិអីុតាលី Cellini បានដោះដូគ្រូបង្វឹកចំនួន៦រូបហើយចាប់តាំងពីគាត់ទិញក្លិបកាលពីឆ្នាំ២០១៤មក។ ហើយ លោកCellini ត្រូវបានដាក់រហ័ស្សនាមថាជាអ្នកស៊ីគ្រូបង្វឹក។
គួររំលឹកថា ក្រុម Leeds United ធ្លាប់ជា ក្លិបខ្លាំងមានឈ្មោះល្បីល្បាញពីអតីតកាលបានធ្លាក់ចេញពីក្របខណ្ឌ័អង់គ្លេស Premier Leagueកាលពីឆ្នាំ២០០៤ ហើយបន្តធ្លាក់ទៅលេងក្របខណ្ឌ័លំដាប់ទី៣របស់ អង់គ្លេសទៀតក្នុងឆ្នាំ២០០៧ ៕
ដោយ៖ ដេវីត
...