ភ្នំពេញ : លិខិតជូនពរ ក្នុងឱកាសចម្រើនជន្មាយុ សូមគោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពរាប់អាន
ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយ សូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត និងសូមគោរព ជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៦៨ ឈានចូល ៦៩ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ខ្ញុំសូមកោតសរសើរចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃការងារមនុស្សធម៌។ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្ដីថ្លៃថ្នូរ កិត្តិយស តួនាទីរបស់ស្តី្រ នៅក្នុងសង្គមកាន់តែទូលំទូលាយ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ រហូតទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានបញ្ញាញ្ញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អ បរិបូរណ៏ អាយុយឺនយូរ និងសូមប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ និងភរិយា ៕
ដោយ : សិលា