ក្ដៅៗ​! ស្រី​ស្អាត ឡុ​ង ម៉ា​នី​ន​ បង្ហោះរូបមួយសន្លឹក​ និងសរសេរខ្លឹមសារយ៉ាងចាក់​ដោត​ ក្រោយ​ប្រកាសបែកគ្នាជាមួយតារា​ចម្រៀង​ ថុល​ សុភិទិ​

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកលក់ឡេតាមប្រព័ន្ធអនឡាញដ៏ល្បីម្នាក់​ ឡុ​ង ម៉ា​នី​ន​ បន្ទាប់​ពី​ប្រកាស​បែក​គ្នា​ជាមួយលោក ថុ​ល សុ​ភិ​ទិ​ តារាចម្រៀង​សម្លេងផ្អែមដែលកំពុងតែល្បី​ក្នុង​ស្រទាប់​យុវវ័យ​នាបច្ចុប្បន្ន​នេះ​ កាលពីពេលថ្មីៗនេះ​ ព្រោះ​តែមូលហេតុ​អ្នកលេងបណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយចំនួនបាន​រិះគន់​រឿងតារាចម្រៀង​ ថុ​ល សុ​ភិ​ទិ​ មិនគួរ​ណាយក​ស្រីមេម៉ាយកូនមួយ​ធ្វើ​ជាដៃគូរស្នេហានោះទេ​។

ក្រោយរឿង​រាវមួយនេះ​ បានផ្ទុះ​ឡើង​យ៉ាងក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃនេះ​ ដោយភាគីស្រី​ស្អាត ឡុ​ង ម៉ា​នី​ន និងតារាចម្រៀង ថុ​ល សុ​ភិ​ទិ បានបង្ហោះរៀងៗខ្លួន​ និងធ្វើឱ្យមហាជនមានការចាប់​អារម្មណ៍​ផងដែរ។

ជាក់ស្ដែង​ នៅមុននេះបន្តិច​ វេលាម៉ោង​១២​ និង២៥នាទីថ្ងៃពុធទី១៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ ស្រី​ស្អាត ឡុ​ង ម៉ា​នី​ន​ បា​នបង្ហោះសារជាថ្មីថា៖​ សាក់មុនបែកគ្នាមិនមែនក្រោយបែកគ្នា👌 បញ្ជាក់ កុំអោយពូកែទើសពេក សុទ្ធថាលឺបែកគ្នាហើយឥឡូវមិចសាក់ឈ្មោះគ្នាចឹង👌

ស្រ្តី​មេម៉ាយ​កូន​មួយ​រូប​នេះ​ ក៏បានសង្កត់ធ្ងន់ថា​៖ សូមចិត្តម៉ង បងៗអូនៗមួយចំនួនមិនមែនជាខ្លួនខ្ញុំទេ ហេតុអីធ្វើដូចដឹងរឿងខ្ញុំច្បាស់ម៉េស?

ហើយមួយទៀតពួកខ្ញុំបែកអ្នកចាស់អស់រៀងខ្លួនហើយ ទើបស្គាល់គ្នា ទើបរាប់អានគ្នាជាមិត្តភក្តិដើរជាមួយគ្នាយូរៗដឹងរឿងគ្នាច្រើន យល់ចិត្តគ្នាច្បាស់នៅក្បែរគ្នាកក់ក្តៅ បានក្លាយជាសង្សារ 👌អត់មានខាងណាលួចទាក់ទងរឺទៅដណ្តើមពីអ្នកចាស់ពួកខ្ញុំទេ 🙂

ហេតុអីពេលពួកខ្ញុំជាសង្សារទៅអាណិតអ្នកចាស់ពួកខ្ញុំធ្វើអីទៀត បើពួកខ្ញុំចែកផ្លូវគ្នាយូរអស់ហើយនឹងបានស្រឡាញ់គ្នានឹង…តែពួកខ្ញុំនៅតែរាប់អានអ្នកចាស់ខ្ញុំធម្មតាទេ👌

...

ហើយការបែកគ្នារបស់ពួកខ្ញុំសុទ្ធតែមានហេតុផលគ្រាន់តែមិនចង់និយាយហេតុផលច្រើនកុំអោយថាបែកគ្នាហើយទម្លាក់កំហុសទៅខាងណាម្នាក់ ខ្ញុំចង់រស់នៅអោយមានក្តីសុខផ្លូវចិត្ត ធ្វើអីសប្បាយៗគិតថ្ងៃទៅអនាគតអត់ចង់មានតែបញ្ហាទេទើបមិនរំលឹកសុខចិត្តដើរចេញរៀងខ្លួន…👌😊៕ ​ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print