ទឹកជំនន់ ការរអិលបាក់ដីនៅកុងហ្គោ មនុស្សយ៉ាងតិច១២០នាក់បានស្លាប់

ចែករំលែក៖

តាមការប្រកាស របស់រដ្ឋាភិបាល នៅថ្ងៃពុធទី១៤ខែធ្នូ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១២០ នាក់នៅក្នុងរដ្ឋធានី Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានស្លាប់ដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីរយៈពេលប៉ុន្មានថ្ងៃកន្លងមក។

យោងតាមសារព័ត៌មានរ៉យទ័រ Reuters តំបន់ដ៏ធំមួយនៅក្នុងរដ្ឋធានីត្រូវបានជន់លិចដោយភក់។ ផ្ទះ និងផ្លូវនានាត្រូវបានកាត់ផ្តាច់ដោយ លិចទឹក រួមទាំងផ្លូវហាយវេ N1 ដែលតភ្ជាប់រដ្ឋធានី Kinshasa ជាមួយកំពង់ផែសមុទ្រសំខាន់នៃ Matadi ។
ការិយាល័យនាយករដ្ឋមន្ត្រីរបស់ប្រទេសកុងហ្គោបាននិយាយថា ផ្លូវ N1 អាចនឹងបិទក្នុងរយៈពេលពី 3 ទៅ 4 ថ្ងៃ ដើម្បីរៀបចំសម្អាតឡើងវិញ ដែល​បណ្ដាល​មក​ពី​ ព្យុះ និងទឹកជំនន់។
ទោះយ៉ាងណាក៏ដោយចំនួននេះទំនងជាកើនឡើងខ្ពស់ជាបន្តទៀត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Jean-Jacques Mbungani Mbanda បានប្រាប់រ៉យទ័រថា ក្រសួងបានរាប់ចំនួនអ្នកស្លាប់ចំនួន ១៤១ នាក់ ប៉ុន្តែចាំបាច់ត្រូវត្រួតពិនិត្យជាមួយនាយកដ្ឋានផ្សេងទៀត មុនពេលប្រកាសជាផ្លូវការ៕​ដោយ​ធីរីណា​

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print