ទង់ជាតិពណ៌ក្រុមឆ្អិនឆ្អៅ និងផ្ទាំងប៉ាណូដែលមានកីឡាករដាក់តាំងពេញនៅតំបន់ Rabat មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រWorld Cup របស់ម៉ារ៉ុកទល់នឹងបារាំងនៅរាត្រីថ្ងៃពុធនេះ ប៉ុន្តែក្រុមនឹងមានការគាំទ្រច្រើននៅឯឆ្ងាយ ដូចជាក្រុមប្រទេសនៅអារ៉ាប់ ឬអាហ្រ្វិកដំបូងគេដែលបានគាំទ្រ។
នៅក្នុងប្រទេសអារ៉ាប់ ការធ្វើល្អរបស់ក្រុមម៉ារ៉ុក ជាពិសេសបានចាប់យកការស្រមើស្រមៃរបស់ប្រជាជនក្នុងអំឡុងពេលការប្រកួតWorld Cup លើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសអារ៉ាប់ បន្ទាប់ពីក្រុមនេះធ្វើបានយ៉ាងអស្ចារ្យឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ម៉ារ៉ុកបានធ្វើហួសពីការរំពឹងទុកដោយបានយកឈ្នះក្រុមខ្លាំងៗនៅអឺរ៉ុបដែលមានចំណាត់ថ្នាក់ខ្ពស់ជាងខ្លួនគឺ បែលហ្ស៊ិក ក្នុងវគ្គចែកពូល និងបន្ទាប់មកអេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងវគ្គជម្រុះ។ ជាមួយគ្នានេះបានបន្ថែមជើងហោះហើរជាច្រើនទៀតដើម្បីនាំអ្នកគាំទ្រទៅកាតា ប៉ុន្តែទង់ជាតិម៉ារ៉ុកក៏កំពុងលក់អស់ពាសពេញទ្វីបអាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា ខណៈដែលអ្នកគាំទ្រប្រញាប់ប្រញាល់ស្វែងរកវត្ថុអនុស្សាវរីយ៍ដើម្បីលើកទឹកចិត្តក្រុម។
អ្នកលក់តាមដងផ្លូវនៅទីក្រុងគែរបាននិយាយថា “មានតម្រូវការដ៏ធំសម្រាប់ការទិញទង់ជាតិម៉ារ៉ុក ព្រោះវាជាប្រទេសអារ៉ាប់ដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅតំបន់ហ្គាហ្សា ប្រជាជនបានចេញទៅទិញទំនិញពណ៌ទង់ជាតិម៉ារ៉ុក។ ជ័យជម្នះរបស់ម៉ារ៉ុកគឺជាជ័យជម្នះសម្រាប់ប្រជាជាតិអារ៉ាប់ទាំងមូល ហើយប្រជាជនអារ៉ាប់ទាំងអស់គួរតែចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ។
សម្រាប់អ្នកលក់ផ្សេងទៀតបានបង្ហាញមោទនភាពថា ភាពជោគជ័យនៃ World Cup របស់ប្រទេសម៉ារ៉ុកកំពុងនាំមកនូវការជំរុញអាជីវកម្មដែលមិននឹកស្មានដល់។ ពួកគាត់បាននិយាយថា “ហ្គាហ្សាត្រូវបានឡោមព័ទ្ធ ហើយស្ថានភាពហិរញ្ញវត្ថុមានការលំបាក… យើងសង្ឃឹមថាការលក់នឹងកើនឡើង ប្រសិនបើម៉ារ៉ុកឈ្នះការប្រកួត World Cup” ។
សូម្បីតែទៅដល់ប្រទេសអ៊ីរ៉ាក់ ប្រជាជនបាននិយាយថា ពួកគេមានការរំភើបចំពោះការរំពឹងថាប្រទេសអារ៉ាប់នឹងធ្វើបានល្អ។ វាគឺជាការគាំទ្ររបស់ជនជាតិអារ៉ាប់ដ៏ល្អបំផុតដែលមិនធ្លាប់បានឃើញក្នុងនាមជាអ្នកគាំទ្របាល់ទាត់ និងជាសមិទ្ធផលដ៏អស្ចារ្យ” ។
នៅក្នុងប្រទេសម៉ារ៉ុក ដែលជាសមាជិកដ៏សំខាន់នៃសម្ព័ន្ធអារ៉ាប់ ប៉ុន្តែជាកន្លែងដែលប្រជាជនភាគច្រើនកំណត់ថាជា Amazigh មានភាពសោកសៅខ្លះនៅឯការឱបក្រសោបអារ៉ាប់ រួមទាំងរឿងមួយចំនួនដែលប្រជាជនមកពីប្រទេសអារ៉ាប់ផ្សេងទៀតគួរតែទទួលយកគ្រាមភាសាម៉ារ៉ុក។ ប៉ុន្តែនៅក្នុងប្រទេសលីប៊ី ដែលស្ថិតនៅក្នុងទ្វីបអាហ្រ្វិកខាងជើង មានការសង្ស័យនៅក្នុងចិត្តរបស់។នេះគឺជាក្រុមអារ៉ាប់ និងអាហ្រ្វិកដំបូងគេដែលឡើងមកដល់វគ្គនេះ ។
ការប្រកួតរវាងម៉ារ៉ុកនឹងបារាំងនឹងធ្វើឡើងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះ ម៉ោងនៅកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបើក្រុមណាឈ្នះនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យទី១៨ ខែធ្នូខាងមុខនេះ ៕(រូបភាព ៖ Reuters/CNA)