ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានលើកយកនូវចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោយ :
១- របៀបជាមេដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បែបអាជនពាលនិយាយ = ទើបសម្តេចតេជោធ្វើនាយករដ្ឋមន្ត្រីបានតាមឆន្ទៈរបស់ប្រជាជនរហូត?
២- ការទៅញុះញង់និងអូសទាញជប៉ុនជាការឥតប្រយោជន៍ = ព្រោះមេដឹកនាំជប៉ុនបានដឹងការពិតនៅកម្ពុជាអស់មុនបក្សប្រឆាំងទៅទៀត?
៣- ដោយសារនៅកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយនិងសន្តិសុខសុវត្ថិភាព = មានន័យថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកចម្រើននិងអត់មានការរំលោភសិទ្ធិមនុស្សទេ?
៤- ប្រទេសដែលលទ្ធិប្រជាធិបតេយ្យអន់ថយនិងមានការរំលោភសិទ្ធិមនុស្ស = ប្រទេសនោះគ្មានសន្តិភាពនិង ស្ថិរភាពនយោបាយទេ?
៥- មេដឹកនាំប្រទេសមហាអំណាចដែមកចូលរួមប្រជុំកំពូលនានានៅកម្ពុជាដោយគ្មានការភ័យខ្លាច = បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សល្អនៅកម្ពុជា?
៦- បើលទ្ធិប្រជាធិបតេយ្យមិនល្អនិងគ្មានការគោរពសិទ្ធិមនុស្សទេ = ជប៉ុននឹងមិនជួយគាំទ្រគជបនិងដំណើរការបោះឆ្នោតនៅកម្ពុជាទេ?
៧- ការទៅទូពិតជប៉ុនពីសភាពការណ៍នយោបាយនៅកម្ពុជាថាអាក្រក់ = គឺហួសសម័យហើយ មិនអាចភូកកុហក់ជប៉ុនបានទេ?
៨- វាមិនដែលមានដែលប្រទេសលទ្ធប្រជាធិបតេយ្យដើរថយក្រោយនិងមានការរំលោភសិទ្ធិមនុស្ស = មានសន្តិភាពពេញលេញនិងមានស្ថិរភាពនយោបាយល្អ?
៩- វាជាការគួរឲ្យខ្មាស់អៀនណាស់ដែលខ្លួនជាទណ្ឌិតរត់ចោលស្រុកសោះ = បែរជាមកតាំងខ្លួនធ្វើជាចៅហ្វាយនាយប្រធានាធិបតីបារាំងដែលតំណាងប្រជាជនបារាំងរាប់សិបលាននាក់?
១០- ទម្លាប់អាក្រក់របស់ទណ្ឌិតមេឧទ្ទាមក្បត់ជាតិ = ទោះនរណាធ្វើអ្វីក៏មិនចេះត្រូវចិត្តខ្លួនដែរ? អញ្ចឹងហើយទើបឯកោ? ៕
ដោយ : សហការី