កីឡាករ Marcus Rashford ត្រូវបាន គ្រូបង្វឹកជម្រើសជាតិអង់គ្លេសសម្រេចជ្រើសរើសយកចូលរួមក្រុមទាំង២៣នាក់ដើម្បីទៅប្រកួតដណ្តើមជើងឯកយូរ៉ូឆ្នាំ២០១៦នៅក្នុងប្រទេសបារាំង ។
ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំនេះទើបតែចុះ ហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយនឹងក្រុមបិសាចក្រហម Manchester United ហើយរូបគេក៏បានស៊ុតបាល់បញ្ចូលទីឲ្យក្រុមអង់គ្លេសពេលប្រកួតលក្ខណៈមិត្តភាពជាមួយនឹងក្រុមអូស្រ្តាលី។
ខាងក្រោមនេះគឺជាកីឡាករទាំង២៣នាក់ចុងក្រោយដែលគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសសបានជ្រើសរើសទៅប្រទេសបារាំងៈ
អ្នកចាំទី:កីឡាករ Joe Hartមកពីក្លិប (Manchester City), កីឡាករ Fraser Forster មកពីក្លិប(Southampton), កីឡាករ Tom Heatonមកពីក្លិប (Burnley).
ខ្សែការពារ: កីឡាករ Nathaniel Clyne មកពីក្លិប(Liverpool), កីឡាករ Kyle Walker មកពីក្លិប(Tottenham),កីឡាករ Gary Cahill មកពីក្លិប(Chelsea), កីឡាករ Chris Smallingមកពីក្លិប(Manchester United),កីឡាករ John Stonesមកពីក្លិប (Everton), កីឡាករ Ryan Bertrand មកពីក្លិប(Southampton), កីឡាករ Danny Rose មកពីក្លិប(Tottenham).
ខ្សែបម្រើ: កីឡាករ Dele Alliមកពីក្លិប (Tottenham), កីឡាករ Ross Barkley មកពីក្លិប(Everton), កីឡាករ Eric Dierមកពីក្លិប (Tottenham),កីឡាករ Jordan Henderson មកពីក្លិប(Liverpool), កីឡាករ Adam Lallanaមកពីក្លិប (Liverpool),កីឡាករ James Milner មកពីក្លិប(Liverpool),កីឡាករRaheem Sterlingមកពីក្លិប (Manchester City), កីឡាករ Jack Wilshereមកពីក្លិប (Arsenal).
ខ្សែប្រយុទ្ធ: កីឡាករ Harry Kane មកពីក្លិប (Tottenham),កីឡាករ Marcus Rashfordមកពីក្លិប(Manchester United),កីឡាករ Wayne Rooney មកពីក្លិប(Manchester United),កីឡាករ Daniel Sturridgeមកពីក្លិប (Liverpool), កីឡាករ Jamie Vardyមកពីក្លិប (Leicester City) ៕
ដោយ៖ ដេវីត