សរុបមានប្រទេសរហូតដល់ទៅ ២៧ប្រទេសបានចូលរួមធ្វើឲ្យយុទ្ធទ្រងទ្រាយធំបំផុតលើពិភពលោកដែលចាប់ផ្តើមឡើងនៅសប្តហ៍ក្រោយ ។
សមយុទ្ធនេះមានឈ្មោះថា ក្រវ៉ាត់ប៉ាស៊ីហ្វិច (Rimpac ) បានបំបែកឯកតទកម្មដោយមានប្រទេសចូលរួមរហូតដល់ទៅ២៧ប្រទេស។ សមយុទ្ធនេះរៀបចំឡើងពីរឆ្នាំម្តងគឺចាប់ផ្តើមតាំពីឆ្នាំ១៩៧១ ។ កងពលកម្លាំងទាហានជើងទឹកអាមេរិកជាអ្នកដឹកនាំការធ្វើសមយុទ្ធនេះ ដែលរៀបចំឡើងនៅជុំវិញកោះហាវៃ ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
ចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះមាននាវាចម្បាំង ៤៥គ្រឿង នាវាមុជទឹក ៥គ្រឿង យន្តហោះចម្បាំង ២០០គ្រឿង និងកម្លាំងទាហាន ២,៥០០នាក់។ ប្រទេសដែលចូលរួមថ្មីនៅក្នុងការធ្វើសមយុទ្ធមាន ប្រទេសប្រេងស៊ីល ដាណឺម៉ាក អាល្លឺម៉ង និងអីតាលី។ ចំណែកចិនវិញបានបញ្ចូននាវារបស់ខ្លួនចូលរួមជាលើកទីពីរផងដែរ។
ចិនចូលរួមជាលើកទីមួយនៅឆ្នាំ២០១៤ ដោយពេលនោះមានប្រទេសចំនួន២០ចូលរួម ។ មន្ត្រីការពារជាតិចិនបានឲ្យដឹងថា ចិនចូលរួមមានកំណត់ ដោយចូលរួមតែសកម្មភាពមនុស្សធម៌និងជួយសង្គ្រោះតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាធី