លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមសកម្មជននារីសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមសកម្មជននារីសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ នាល្ងាចថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៦ រាជធានីភ្នំពេញ។

លោកស្រីក៏បានមានប្រសាសន៍ថា ៖ ពិធីដែលបានរៀបចំនៅពេលនះ គឺជាការចែករំលែកបទពិសោធន៍ ព័ត៌មាន និងបង្កើនការយល់ដឹងពីតួនាទីរបស់ស្រ្តីក្នុងការចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិ និងជាឱកាសដ៏ល្អក្នុងការលើកទឹកចិត្តដល់ស្ត្រីដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចដោយមិនខ្លាចការលំបាកនឿយហត់ដើម្បីវឌ្ឍនៈភាពសង្គមហើយក៏ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវទាំងក្នុងគ្រួសារនិងក្នុងការងារស្ថាប័នរដ្ឋ។

លោកស្រីក៏បានបន្តទៀតថា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺរាជរដ្ឋាភិបាលបានជម្រុញ និងអនុវត្តគោលនយោបាយលើកកម្ពស់យែនឌ័រ តាមរយៈ ការអភិវឌ្ឍសមត្ថភាពចំណេះដឹង និងជំនាញវិជ្ជាជីវៈ ការពង្រីកលទ្ធភាពស្ត្រី និងកុមារនៅជនបទឲ្យទទួលបានឱកាសចូលរៀននៅគ្រប់កម្រិត ការទទួលបាននូវការការពារខាងផ្លូវច្បាប់និងការយកចិត្តទុកដាក់ក្នុងការតម្លើងឋានៈតួនាទីរបស់ស្រ្តីតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ៕

13327636_244487869263256_7239945007277621223_n

13343078_244487865929923_8871239194446999714_n

13310404_244487885929921_353460565361184738_n

13346984_244487892596587_6830303038978718114_n

13312901_244487959263247_1797982151310644195_n

13346813_244488002596576_9124195282125870459_n

13344519_244488082596568_789632982333054813_n

13331149_244488155929894_3202390831944123853_n

13344792_244488199263223_8781827861301237130_n

13346940_244488209263222_7817963943571079564_n

13339641_244488232596553_6509954868607079614_n

13315626_244488385929871_1718068364135435188_n

13315637_244488425929867_1810764578340855512_n

13342862_244488442596532_4853245038990906850_n

13344603_244488455929864_2154133061565494871_n

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print