ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេសនាថ្ងៃ​ទី​១៤​ ខែធ្នូ​​ កើតឡើង​១៤​លើក​ ស្លាប់​និង​របួស​៣០​នាក់​!!!

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​ពុធ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ១៨​នាក់​(​ស្រី​៨​នាក់​)​ និង​របួសស្រាល​ចំនួន​ ៧​នាក់​(​ស្រី​២​នាក់​)​ ។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ បាន​គូសបញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​៣០​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​១៤​លើក​។ 

សូមជម្រាបថា​ យោងតាម​របាយការណ៍​ពីនាយកដ្ឋាន​នគរបាល​ចរាចរណ៍​ បានបញ្ជាក់នៅថ្ងៃនេះដែរថា៖​ កម្លាំង​ជំនាញ​ បានរឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៦៧១​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦១១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ផងដែរ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print