ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ១៨នាក់(ស្រី៨នាក់) និងរបួសស្រាលចំនួន ៧នាក់(ស្រី២នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែធ្នូ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៣០នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៤លើក។
សូមជម្រាបថា យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់នៅថ្ងៃនេះដែរថា៖ កម្លាំងជំនាញ បានរឃើញយានយន្តល្មើសសរុបចំនួន ៦៧១គ្រឿង មានម៉ូតូចំនួន ៦១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕ដោយ៖ស តារា